ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឆ្នាំនេះ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ស្លាប់​២២៦៥​នាក់ របួស​ធ្ងន់​ស្រាល​៧.៥១០​នាក់​

ឆ្នាំនេះ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ស្លាប់​២២៦៥​នាក់ របួស​ធ្ងន់​ស្រាល​៧.៥១០​នាក់​

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស នៅក្នុង​ឆ្នាំ ២០១៥ នេះ បាន​កើតឡើង​ចំនួន​៤.៥៩៥​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​២.២៦៥​នាក់ (​ជន​បរទេស​ចំនួន​២០​នាក់​) និង​របួស​ចំនួន​៧.៥១០​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​៤.៤១៣​នាក់​(​ជន​បរទេស​ចំនួន​១២០​នាក់​)​។​
​តាមរយៈ​តួលេខ​ខាងលើ​នេះ​អាច​សន្និដ្ឋានបាន​ថា គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កើតឡើង​១២​លើក សម្លាប់​មនុស្ស​ចំនួន​៦​នាក់ និង​របួស​ប្រមាណ​ជា​២០​នាក់ ។ នេះ​គឺជា​ការលើកឡើង​របស់​លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ធា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ នៅក្នុង​ពិធី​ប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥​នៅ​សាលប្រជុំ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​
​ចំនួន​នេះ​បើ​ធ្វើ​ការប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ​ឃើញ​ថា ករណី​គ្រោះថ្នាក់​ថយចុះ​តែ​ចំនួន​អ្នកស្លាប់​កើនឡើង​។ កាលពី​ឆ្នាំ​២០១៤​មាន គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៤.៨៤០​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​២.១៤៨​នាក់ ក្នុងនោះ ប្រុស​១.៨០៥​នាក់​, របួសធ្ងន់​ចំនួន​៤.៦៥៤​នាក់ ក្នុងនោះ ប្រុស​៣.៦១៤​នាក់​, របួសស្រាល​៣.៤០៣​នាក់ ក្នុងនោះ ប្រុស​២៣៩១​នាក់ ។ ពេល​គ្រោះថ្នាក់​មិន​ពាក់​ពួក​សុវត្ថិភាព​មាន​ចំនួន​៤.៤២៦​នាក់​, ខូចខាត​ម៉ូតូ​៥.០៥៦​គ្រឿង​, រថយន្ត​ធុន​ស្រាល​១.៧៩៧​គ្រឿង​, រថយន្ត​ធុន​ធ្ងន់​៦៨៧​គ្រឿង និង​យានយន្ត​ផ្សេងៗ​៤៣០​គ្រឿង ។
​លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ធា​រិទ្ធ​បាន​លើកឡើង​ទៀត​ថា​ឆ្នាំ​២០១៥​មធ្យោបាយ​ខូចខាត​សរុប​៧.៥៧៥ គ្រឿង ថយចុះ​៣៩៥​គ្រឿង ក្នុងនោះ ទោចក្រយានយន្ត​ចំនួន​៤.៨២៧​គ្រឿង ថយចុះ​២២៩​គ្រឿង រថយន្ត​តូច​ចំនួន​១.៦០២​គ្រឿង ថយចុះ​១៩៥​គ្រឿង រថយន្ត​ធំ​៧១៣​គ្រឿង​កើន​២៦​គ្រឿង យាន​ផ្សេងៗ​ចំនួន​៤៣៣​គ្រឿង កើន​៣​គ្រឿង​។​
​លោក​បាន​បញ្ជាក់ថា មូលហេតុ​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មក​ពី​កត្តា​មនុស្ស​៩៤% (​បើកបរ​លើស​ល្បឿន​កំណត់​៤២% មិន​គោរព​សិទ្ធិ​អាទិភាព​១៣% មិន​ប្រកាន់​ស្តាំ​៨% ប្រជែង​១២% បើកបរ​ស្រវឹង​១១% បត់​មិន​ប្រយ័ត្ន​៧% សុខភាព​១%) កត្តា​យានយន្ត​២% កត្តា​ផ្លូវ​១% និង​កត្តា​ផ្សេងៗ​៣% ។ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​កើតឡើង​ចំនួន​១៣៧​លើក ថយចុះ​១៥​លើក​ប៉ុន្តែ​ជនរងគ្រោះ​បាត់បង់​ជីវិត​កើនឡើង​៩៦​នាក់ (៣៣២/២៤៦​នាក់​) រីឯ​អ្នករងរបួស​ថយ​៤០​នាក់ (៧០០/៦៦០​នាក់​) ។ ករណី​គ្រោះថ្នាក់​ភាគច្រើន​បង្កឡើង​ដោយ​ទោចក្រយានយន្ត​រហូតដល់​៧៤% ដោយ​ភាគច្រើន​កើត​នៅ​លើ​ដងផ្លូវ​ជាតិ​៥៦% ពិសេស​ផ្លូវ​ជាតិ​លេខ​៥,៦,៧,៤,៣ និង​ផ្លូវជាតិ​លេខ​១៕

11667420_1605261556411615_6006730150333032842_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya