ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ស្ត្រី​មា្ន​ក់​ក្នុងចំណោម​២​នាក់​សង្ស័យ​ឆ្កិះ​សោ​រថយន្ត​គេ ចូល​ទៅ​សម្ងំ​លួ​យ​យក​ទ្រព្យសម្បត្តិ​ ​

ឃាត់ខ្លួន​ស្ត្រី​មា្ន​ក់​ក្នុងចំណោម​២​នាក់​សង្ស័យ​ឆ្កិះ​សោ​រថយន្ត​គេ ចូល​ទៅ​សម្ងំ​លួ​យ​យក​ទ្រព្យសម្បត្តិ​ ​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​បាន​ឆ្កិះ​សោ​រថយន្ត​គេ ហើយ​ចូល​ទៅ​សម្ងំ​ប៉ុនប៉ង​លួច​យក​របស់ទ្រព្យ​មានតម្លៃ តែ​មិនបាន​សម្រេច ត្រូវ​ម្ចាស់​រថយន្ត​ចាប់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​ភ្លាមៗ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៤៩៤ ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​ជន​សង្សយ័​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​នោះ​មាន​ឈ្មោះ​ម៉ាឡែន អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ក្នុង​ភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ ឡែន ពុទ្ធា​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នកជំនួញ ស្នាក់​កន្លែងកើតហេតុ​ខាងលើ​។ ចំណែក​រថយន្ត​ដែល​គេ​លួច​ចូល​នោះ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H 2626 បាន​ចត​ទុកចោល​មុខ​ផ្ទះ​កើតហេតុ​។​
មុនពេល​កើតហេតុ​រថយន្ត​របស់​គាត់​បាន​ចត​ចោល​នៅ​ខាង​មុខ​ផ្ទះ​ដោយ​បាន​ចាក់សោ​ទ្វារ​យ៉ាង​ត្រឹមត្រូវ ហើយ​ក៏​ចូល​ក្នុងផ្ទះ ដើម្បី​ធ្វើ​ពិធី​ខួបកំណើត​ឱ្យ​កូនប្រុស​របស់​គាត់​។ ខណៈ​ដែល​ក្នុង​ផ្ទះ​កំពុងតែ​អ៊ូរ​អរ ស្រាប់តែ​មាន​អ្នកជិតខាង​បាន​មក​ប្រាប់ថា មាន​គេ​លួច​ចូល​ក្នុង​រថយន្ត​របស់​គាត់ ក្នុង​បំណង​មិនល្អ​។ ពេលនោះ​គាត់​ក៏​បាន​ដើរមក​មើល ហើយ​ក៏​ឃើញ ជនសង្ស័យ​២​នាក់​កំពុង​អង្គុយ​នៅ​ខាង​ក្នុង​រថយន្ត ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ប្រគល់​ឲ្យ​នគរប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕
12373241_449340771917685_4950661992743247749_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya