ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន​តាម​ដីការ​សាលាដំបូង​ខេត្តពោធិ៍សាត់​ ​

ប៉ូលិស​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន​តាម​ដីការ​សាលាដំបូង​ខេត្តពោធិ៍សាត់​ ​

ខេត្ត​ពោធិ៍សាត់​៖ កម្លាំង​សមត្ថកិច្ច មន្ដ្រីនគរបាល​យុត្តិធម៌ នាំខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន តាម​ដី​ការបង្គាប់​ឱ្យ​នាំខ្លួន​របស់​សាលាដំបូង​ខេត្តពោធិ៍សាត់ ។​
​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​សារធាតុ​ញៀន​ខាងលើ ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។​
​លោក​វរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បានឱ្យដឹងថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សុខ យ៉ុន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​.​ឃុំ (​កន្លែង​ឃាត់ខ្លួន​) ខាងលើ ។ លោក​អធិការ​បន្ដ​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​តាម​ដីការ​បង្គាប់​ឱ្យ​នាំខ្លួន​លេខ ១៦១៨ ពស​.​ព្រទ​,១៥ ចុះ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៥ របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តពោធិ៍សាត់ ។ លោក​បន្ដ​ទៀត​ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្ត​ពោធិ៍សាត់​នៅ​រសៀល​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​
​គួររំលឹកថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ធ្វើឡើង​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​បន្ទប់​សណ្ឋាគារ​ភ្នំ​ពេជ្រ ស្ថិតក្នុង​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​.​ខេត្ត​ពោធិ៍សាត់ រួម​ទាំង​សារធាតុ​ញៀន និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ផង​នោះ ។ ដូច្នេះ​ក្រោយពី​បាន​ពិនិត្យ និង​ស៊ើបសួរ​នៅ​ក្នុង​សំណុំរឿង​នេះ ក៏​បាន​លេចចេញ​នូវ​តំរុយ​ពិរុទ្ធភាព និង​អត្ដ​សញ្ញាណ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​ខាងលើ ៕
10313319_449332051918557_1718895014816539799_n 12314084_449332075251888_400187042929614232_n 12391316_449331991918563_5950503856903862524_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya