ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » លោក លី ឡា នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ទទួល​ចំណូល​ជិត​១​ម៉ី​ន​ដុល្លារ​ក្នុង​១​ខែ ពី​បទល្មើស​នេសាទ​ទូក​អ៊ួ​ន​និង​ទូកជន​ជនជាតិ​វៀតណាម​ ​

លោក លី ឡា នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ទទួល​ចំណូល​ជិត​១​ម៉ី​ន​ដុល្លារ​ក្នុង​១​ខែ ពី​បទល្មើស​នេសាទ​ទូក​អ៊ួ​ន​និង​ទូកជន​ជនជាតិ​វៀតណាម​ ​

កំពង់ឆ្នាំង​៖​ជនជាតិ​វៀតណាម​ដែល​រកស៊ី​នេសាទ​ល្មើសច្បាប់ នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ហើប​ឲ្យដឹង​ថា​បើ​ចង់​ធ្វើ​នេសាទ​ខុសច្បាប់ មានដូចជា​ទូក​អ៊ួន និង​ទូក​ជន អ្នក​ទាំងនោះ​ត្រូវ​បង់លុយ​ឲ្យ​លោក លី ឡា ក្នុង​មួយ​ទូក ៤០០​ដុល្លារ  សម្រាប់​១​ខែ ទើប​អាច​រកស៊ី​បាន បើ​មិន​ដូច្នេះ​ទេ និង​ត្រូវ​ឲ្យ​ព្រះរាជអាជ្ញា​ខេត្ត​ចាប់​ទាំងអស់​។ បើ​តាម​ដឹង​ប្រភព​ចំណូល​របស់ លោក សោម ភិ​រ៉ុណ ជា​នាយខ័​ណ្ឌ​ជលផល​ខេត្ត​កំពង់ឆ្នាំង​បាន​តែ ១០០០​ដុល្លារ ក្នុង​១​រដូវ​ប៉ុណ្ណោះ មានន័យ​ថា​តិចជាង លោក លី ឡា ដែល​ជា​នាយរងខ័​ណ្ឌ​ឆ្ងាយ​មែនទែន​
​រំលឹកថា កន្លងមក​អភិបាលខេត្ត​កំពង់ឆ្នាំង​ធ្លាប់បាន​ព្រមាន ចំពោះ​មន្ត្រី​ដែល​នៅ​ពីក្រោយ​ខ្នង​បទល្មើស​នេសាទ និង​ចាត់វិធានការណ៏ តែ​ការប្រមាន​របស់​អភិបាលខេត្ត មន្ត្រី​ទាំងនោះ​មិន​ខ្លាចញញើត​ឡើយ ថែមទាំង​បាន​ផ្គើន​ថែមទៀត​ផង នេះ​បញ្ជាក់​ឲ្យឃើញថា អភិបាលខេត្ត​មិន​មាន​សមត្ថភាព​ក្នុង​ការទប់ស្កាត់​មន្ត្រីរ​បស់​ខ្លួន​ឡើយ ។​
​សកម្មភាព​បទល្មើស​នេសាទ មាន​សកម្មភាព​យ៉ាង​សកម្ម​ក៏​ព្រោះតែ​មាន​ការបើក​ដៃ​ពី​មន្ត្រីជលផល​ផង​ដែរ មាន​ទូក​អ៊ួន និង​ទូក​ជន ប្រហែល​២០​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ជា​រៀងរាល់​យប់ តែ​មិន​បាន​ឃើញ​មន្ត្រីជលផល ចុះបង្ក្រាប់​ឡើយ គឹ​បានត្រឹមតែ​យកលុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន ថែមទាំង​មាន​មន្ត្រីនគរបាល​ខាង​សេដ្ឋកិច្ច​ខេត្ត ផងដែរ ក្នុងនោះ​ប្រភព​បង្ហើប​ថា មាន​ទាំង​ស្នងការរង​ខេត្ត​កំពង់ឆ្នាំង​១​រូប ដែល​ទទួលបាន ១​លាន​រៀល ក្នុង​ទូក​១​គ្រឿង អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ ក៏​មាន​ភ្ញាក់​ងារ​ទូ​រទស្ស​ន៏ និង​អ្នក​សារព័ត៏មាន ក្នុង​ខេត្ត មួយចំនួន​តូច ក៏​បាន​រត់ការ​កាង ទូក​ជន និង​ទូក​អ៊ួន ទាំងនោះ​ថែមទៀត​ផង​៕

ថងយ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya