ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​៤​នាក់ មក​តុលាការ

ប៉ូលិស​បញ្ជូន​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​៤​នាក់ មក​តុលាការ

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ បញ្ជូន​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​៤​នាក់​កក្រើក​រាជធានី​ភ្នំពេញ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
​បច្ចុប្បន្ន ក្រុមចោរប្លន់ ស្ថិត​ក្រោម​ការសាកសួរ​របស់លោក​ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន ។ ក្រុម​ចោរប្លន់​ទាំង​នេះ ត្រូវបាន​នគរបាល​បង្ហាញមុខ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ មុន​បញ្ជូនមក​តុលាការ ។​
​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល តាម​បណ្តា​ខណ្ឌ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ជួន សុវណ្ណ ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅដល់​ការចាប់ខ្លួន ជា​បន្តបន្ទាប់ នា​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ ។​
​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន ទី​១​ឈ្មោះ ឆែម សុខ​រតនា អាយុ ២៤​ឆ្នាំ ទី​២​ឈ្មោះ ណេ​ត វណ្ណី អាយុ ២៥ ឆ្នាំ ទី​៣ ឈ្មោះ ហង្ស និមល អាយុ ២៣ ឆ្នាំ និង​ទី​៤ ឈ្មោះ សាន សុធី អាយុ ១៩ ឆ្នាំ ៕
15-12-2015d65121 d65122

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya