ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ធ្វេស​ប្រហែល​ធ្វើឱ្យ​ផ្ទុះ​ប៊ិច​កែឆ្នៃ​ស្លាប់​មិត្តភក្តិ តុលាការ​សួរចម្លើយ

បុរស​ម្នាក់​ធ្វេស​ប្រហែល​ធ្វើឱ្យ​ផ្ទុះ​ប៊ិច​កែឆ្នៃ​ស្លាប់​មិត្តភក្តិ តុលាការ​សួរចម្លើយ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង អ៊ុំ សុ​ភក្តិ ។ បុរស​រូប​នេះ​ឈ្មោះ សំ ស្នា អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ ត្រូវបាន​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូនមក​តុលាកា​រ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន​ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​បទល្មើស​មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ពី ១​ឆ្នាំទៅ​៣​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ​៦​លាន​រៀល ។ មុនពេល​កើតហេតុ គាត់ និង ជនរងគ្រោះ​ឈ្មោះ ធី ធាង ហៅ​ឃាង អាយុ​២១​ឆ្នាំ បាន​អង្គុយ​និយាយ​គ្នា​លេង​នៅ​មុខ​ហាង​លក់​គ្រឿងសំណង់​យីហោ សុខ ហេង ។​
​ពេលនោះ បានឃើញ​ធុងសំរាម​មួយ គាត់​ក៏​បាន​រើស​ប៊ិច​មួយ​ដើម​យក​មក​កាន់​លេង ។ មួយសន្ទុះ​ក្រោយមក គាត់​បាន​យក​មេ​ដៃស្តាំ​ចុះ​ទាញ​គន្លឹះ​ចុះក្រោម ស្រាប់តែ​ឮ​សំលេង​ផ្ទុះ ក្បាល​គ្រាប់​ដែល​នៅក្នុង​ប៊ិច​មក​បុក​ចំ​ចំហៀង​ខ្លួន​ខាងឆ្វេង​លើ​ជនរងគ្រោះ បណ្តាលឱ្យ​ដួល​លើផ្លូវ​បេតុង ហើយ​ជនរងគ្រោះ​ស្រែកថា ” អូយៗ​ជួយ​ខ្ញុំ​ផង ” ។​
​ក្រោយមក ជនរងគ្រោះ​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ ហៅ​ពេទ្យ​លោកសង្ឃ ។ ប៉ុន្តែ​ពេល​ទៅដល់ គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ ។​
​ទោះបីយ៉ាងណា ក្រោយ​ហេតុការណ៍​នេះ នគរបាល​បាន​ធ្វើ​ការស៊ើបអង្កេត ទើប​ដឹងថា មិនមែន​ជា​ការ​ធ្វេស​ប្រហែល​ដោយ​ខ្លួនឯង​នោះ ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ឈ្មោះ សំ ស្នា តែម្តង ៕
15-12-201565111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya