ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ក្មេង​ទំនើ​ង ចាស់​ទំនើង ៥​នាក់ ត្រូវ​ឃាត់ខ្លួន យក​ទៅ​អប់រំ ​

ប៉ូលិស​ចាប់​ក្មេង​ទំនើ​ង ចាស់​ទំនើង ៥​នាក់ ត្រូវ​ឃាត់ខ្លួន យក​ទៅ​អប់រំ ​

ពោធិ៍សាត់​៖​ក្មេង​ទំនើង ចាស់​ទំនើង ៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ អន្សា​ចំបក់ ឃាត់​ខ្លួន​យក​ទៅ​អប់រំ បន្ទាប់ពី​ក្រុម​នេះ បាននាំគ្នា​បង្ហោះ​កាណូត លើ​ផ្ទៃ​ទឹក​ស្ថិតនៅក្នុង​ភូមិ​ថ្គោល ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត ពោធិ៍សាត់​។​
​យោង​តាម​គេហទំព័រ​អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ក្មេង​ទំនើង​ចាស់​ទំនើង ទាំង​៥​នាក់​នេះ ត្រូវបាន ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​ក្រុម​នេះ បាននាំគ្នា​បើកកាណូត បង្ហោះ​លើ​ផ្ទៃ​ទឹក ក្នុងភូមិ​ថ្គោល ឃុំ​អន្សា​ចំបក់​។​
​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អន្សា​ចំបក់ បានឲ្យដឹងថា ក្មេង​ទំនើង ចាស់​ទំនើង ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ទី​១.​ឈ្មោះ ណែ​ម នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ទី​.២​ឈ្មោះ អ៊ុំ ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ទី​.៣​ឈ្មោះ ឆៃ ប៊ុន​ឆាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​.៤​ឈ្មោះ បេ ជឿ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ទី​.៥​ឈ្មោះ សៀង វ៉េ អ្នក​ទាំងអស់ រស់នៅ ភូមិ​ថ្គោល ឃុំ​អន្សា​ចំបក់​។​
​បើ​តាម​មេ​ប៉ុស្តិ៍នគរបាល អន្សា​ចំបក់ បានបញ្ជាក់​ថា ក្រុម​ក្មេង​ទំនើ​ង ចាស់​ទំនើង ដែល​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ទាំង ៥​នាក់ នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​អប់រំ​នៅ​ប៉ុស្តិ៍ ហើយ​បាន​ឱ្យ​ធ្វើ កិច្ចសន្យា បញ្ឈប់​ការ​បង្ហោះ​កាណូត បែប​នេះ​ត​ទៀត ប្រសិនបើ លើក​ក្រោយ នៅតែ​មិន​រាងចាល សមត្ថកិច្ច និង​ចាត់វិធានការ តាម​ផ្លូវច្បាប់​៕
KS00151

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya