ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍​ដេកស្លាប់​នៅលើ​នាវា បង្ក​ការភ្ញាក់ផ្អើល​ ​

មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍​ដេកស្លាប់​នៅលើ​នាវា បង្ក​ការភ្ញាក់ផ្អើល​ ​

កំពង់ឆ្នាំង ៖ បុរស​ជា​ជនរ​បទេស​ម្នាក់ ជា​មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍ បាន​ស្លាប់​នៅ​លើ​នាវា​ទេសចរណ៍​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ក្នុង​នាវា​នេះ ។ ហេតុការណ៍​នេះ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​៧​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ ចំណុច​កោះ​ចោ ភូមិសាស្ត្រ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​
​លោកស្រី ឃុន ភិរម្យ ជា​អ្នកគ្រប់គ្រង​នាវា​ទេសចរណ៍ MEKONG DAWN បាន​ប្រាប់​អោយដឹងថា បុរស​ជា​ជនបរទេស​ដែល​ស្លាប់​នេះ​មានឈ្មោះ ង្វឿង វ៉ាន់​ទឿង អាយុ​៤៣​ឆ្នាំ កាន់​លិខិតឆ្លងដែន របស់​ប្រទេស​វៀតណាម លេខ B8620897 ជា​ជនជាតិ​វៀតណាម​ជា​មេការ បច្ចេកទេស​ខាង​ម៉ាស៊ីន​នាវា មាន​ទីលំនៅ​ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម ។​
​លោកស្រី​រូប​នេះ​បាន​ប្រាប់​អោយដឹង​ទៀត​ថា គាត់​រួម​និង​បុគ្គលិក​មិនដឹងថា គាត់​ស្លាប់​តាំងពី​ពេលណា​នោះទេ ប៉ុន្តែ​នៅ​ចន្លោះ​ម៉ោង​៦​និង​៧​ព្រឹក​នេះ គាត់​អោយ​បុគ្គលិក​ម្នាក់​ឈ្មោះ វណ្ណា ទៅ​ហៅ​ង្វឿង វ៉ាន់​ទឿង ជា​មេការ​បច្ចេកទេស​ម៉ាស៊ីន អោយ​ងើប​មក​មើល​ម៉ាស៊ីន ដើម្បី​ត្រៀម​លក្ខណៈ​ទៅ​ដឹក​ភ្ញៀវ ស្រាប់តែ​ទៅដល់​កន្លែង​រប​ស់បុរ​ស​នោះ​សម្រាក ក៏​បុគ្គលិក​ប្រាប់ថា គាត់​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​នាំគ្នា​ផ្អើល​ឆោឡោ​ឡើង ព្រោះ​នឹកស្មាន​មិន​ដល់ ដោយសារ​តែ​ពី​ល្ងាច​គាត់​ដូច​អត់​មាន​កើត​អី​ទេ នាំគ្នា​និយាយ​លេង​ធម្មតា ក្រោយមក​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​មក​ពិនិត្យ​សាកសព​តែ​ម្តង ។​
​សមត្ថកិច្ច​ដែល​ចុះទៅ​ពិនិត្យ​សាកសព​នេះ​បាន​ប្រាប់ថា បុរស​ជនជាតិ​វៀតណាម​ដែល​ស្លាប់​នេះ​គឺ បណ្តាលមកពី​ខ្យល់គ ដោយ​គ្មាន​អ្នក​ដឹង ដែល​ស្លាប់​ក្នុង​ចន្លោះ​ម៉ោង​១​ទៅ​ម៉ោង​២​យប់ ហើយ​ករណី​នេះ​មិនមែន​ជា​ករណី​ឃាតកម្ម​នោះទេ ។​
​នៅពេលនេះ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព អោយ​អ្នក​គ្រប់គ្រង​នាវា​ទេសចរណ៍ MEKONG DAWN ដើម្បី​ចាត់ចែង​ដឹកយក​ទៅ​អោយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​នៅ​ប្រទេស​វៀតណាម ៕
11221350_449313671920395_6055020482793439636_n 12366459_449313618587067_4702276033685359135_n 12390963_449313631920399_7028188990709911230_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya