ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាងខ្លួន​​​មាន​អំណាចដកកាំភ្លើងបាញ់​អ្នក​រើស​អេតចាយ​ម្នាក់​របួសធ្ងន់​

អាងខ្លួន​​​មាន​អំណាចដកកាំភ្លើងបាញ់​អ្នក​រើស​អេតចាយ​ម្នាក់​របួសធ្ងន់​

​ភ្នំពេញ ៖ បុរស​ម្នាក់ ជិះ​រថយន្ត​ស៊េរី ទំនើប​មួយគ្រឿង ម៉ាក Lexus 570 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ដក​កាំភ្លើងខ្លី បាញ់​អ្នក​រើស​អេតចាយ​ម្នាក់ បណ្តាល​ឲ្យ​ត្រូវ ចំ​ចង្កេះ​រងរបួស​ធ្ងន់ធ្ងរ ដេក​ថ្ងូរ​ននៀល​លើដី បន្ទាប់ពី​ជនរងគ្រោះ​ឈប់​រទេះ​ដើម្បី​សំបក​កំប៉ុង ទើស​ផ្លូវ​បន្តិច​។​

 

​ករណី​បាញ់​នេះ បានកើត​ឡើង នៅ​ម៉ោង ១៖៤០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ តាមផ្លូវ​១០៥ កែង​នឹង​ផ្លូវ ៤៣២ ស្ថិតនៅក្នុង​សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន ពី​ន្លែ​ង​កើតហេតុ​បាន​ឲ្យ​ដឹងថា ស្ទើរតែ​រៀងរាល់​យប់ គេ​តែងតែ​ឃើញ បុរស​រើស​អេតចាយ​នោះ អូស​រទេះ​ដើរ​រើស សំបក​កំប៉ុង និង​របស់​ផ្សេងៗ ដែល​គេ ទុកចោល​នៅមុខ​ផ្ទះ ដើម្បី​យកទៅលក់ គ្រាន់​បាន​កំរៃ ចិញ្ចឹម​ប្រពន្ធ និង​កូន​នៅឯ​ផ្ទះ តែ​ថ្ងៃនេះ​ជា​អកុសល សំរាប់​បុរស​ក្រីក្រ​ម្នាក់នេះ គ្រាន់តែ​ដាក់រទេះ ទើស​ផ្លូវ អ្នកមាន​ចិត្តខ្មៅ​បន្តិច ធ្វើ​ឲ្យ​អ្នកមាន​ចិត្តខ្មៅ​នោះ ដក​កាំភ្លើងខ្លី​ពី ក្នុង​ឡាន​បាញ់​១​គ្រាប់ សំដៅទៅ​បុរស​ក្រីក្រ ដែល​រើស​អេតចាយ បណ្តាល​ឲ្យ​ត្រូវ​ដេ​ល​ដួល​ននៀល​លើដី ដោយ​ក្តី​ចុកចាប់​បំផុត​។​

 
អ្វីដែល​ឲ្យ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហួសចិត្ត​នោះ គឺ​រថយន្ត​សង្គ្រោះបន្ទាន់ គ្រាន់តែ​ឮថា​បុរសរងគ្រោះ ជា​អ្នក​រើស​អេតចាយ គ្មាន​ឃើញ​រថយន្ត​សង្គ្រោះ ណា​ចេញមក​ដឹក​យកទៅ​សង្គ្រោះ​នោះទេ តែបើ​ឮថា​ជា​អ្នកមាន​វិញ រថយន្ត​ពេទ្យ​ឯកជន​ទាំងនោះ បើក​ប្រដេញ​គ្នា​មិន​ខ្លាច​ស្លាប់ ដើម្បី​មក​ដណ្តើម​គ្នា​ដឹក ។ ជា​ចុងក្រោយ​ដោយសារ​ចាំ​រថយន្ត​ពេទ្យ​យូរពេក ទើប​លោក​មេ​ប៉ុស្តិ៍​បឹងត្របែក ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​អាយុជីវិត​៕sdfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya