ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧត្តរមានជ័យ រត់ការ​បិទ​សំណុំរឿង​ព្រហ្មទណ្ឌ ​

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧត្តរមានជ័យ រត់ការ​បិទ​សំណុំរឿង​ព្រហ្មទណ្ឌ ​

ខេត្តសៀមរាប ៖ សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ក្នុង​ករណី​បើកបរ​រថយន្ត​ក្នុង​សភាព​ស្រវឹង និង​បង្ក​ការបុក​រះ បង្ក​របួស​ធ្ងន់​និង​ស្រាល​លើ​ជនជាតិ​ចិន 0៧​នាក់ និង​ជនជាតិខ្មែរ ០២​នាក់ ដែល​បង្កឡើង​ដោយ​លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧត្តរមានជ័យ ហេង សុខ​អេង កាល​នៅ​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បច្ចុប្បន្ន​សុំណុំរឿង​មួយ​នេះ​គឺ​គេ​ពុំ​ទាន់​ឃើញ​ចំណាត់ការ​ចាត់វិធានកា​រ​តាម​ផ្លូវ​ច្បាប់​លើ​ជន បង្ក លោក ហេង សុខ​អេង នោះទេ ។

​ប្រភព​បានឲ្យដឹងថា លោក ហេង សុខ​អេង កាលនោះ​លោក​នៅ​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បាន​ចេញពី​កន្លែង​ផឹកស៊ី​ក្នុង​សភាព​ស្រវឹង​ខ្លាំង បាន​បើករថយន្ត​អង្គភាព​ពាក់​ផ្លាក​លេខ​រដ្ឋ​រេ​ពេញ​ផ្លូវ និង​បង្ក​ការបុក​រះ​ទៅ​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​បណ្តាល​ឲ្យ​បុរស​ស្ត្រី​ជនជាតិ​ចិន​ចំនួន ០៧​នាក់​ដែល​ជា​ភ្ញៀវ​ជិះ​កង់​បី​និង​អ្នកបើកបរ​ម៉ូតូ​កង់​បី​ជា​ជនជាតិ​ខ្មែរ​ចំនួន ០២​នាក់​ទទួលរង​របួល​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​នោះ កាលពី​វេលា​ម៉ោង 0៩ និង ១៥​នាទី​យប់ ថ្ងៃទី ៣០ ខែ វិច្ចិការ ឆ្នាំ ២០១៤ នៅ​ចំណុច​ផ្លូវ​ចូល​សណ្ឋាគារ គ្រេនអង្គរ ក្នុង​សង្កាត់ ថ្វាយបង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ក្រោយពី​ការ​កើតហេតុ​រថយន្ត​បង្ក​ដែល​កម្មសិទ្ធិ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រង​នូវ​ការខូចខាត​ជា​ទំងន់ ហើយ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ។ ចំណែក​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ចិន​ក្នុង​ហេតុការណ៍​ខាងលើ​ក៏​មាន​អ្នក​បាត់បង​ជីវិត​ផង​ដែរ ។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ  សមត្ថកិច្ច​ជំនាញ​ក៏​បាន​កសាង​សំណុំរឿង​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតីវិធី​ច្បាប់ ហើយ​មក​ដល់​ថ្ងៃ​ទី ១៥ ធ្នូ ឆ្នាំ ២០១៥​នេះ ឃើញ​ថា​សំណុំរឿង​មួយ នេះ​បាន​កន្លងទៅ​អស់​រយៈពេល ១​ឆ្នាំ  និង ១៥​ថ្ងៃ ប៉ុន្តែ​ករណី​នេះ​គេ​មិន​ទាន់​ឃើញ​សាលាដំបូង​ខេត្តសៀមរាប ចាត់វិធានការ និង​នាំ​ខ្លួន​លោក ហេង សុខ​អេង ទៅ​ឃុំឃាំង​ដាក់​ពន្ធនាគារ​ទេ ។​

​ដោយ​លោក ហេង សុខ​អេង នៅតែ​ដើរហើរ​យ៉ាង​មាន​សេរីភាព និង​មាន​មុខតំណែង​ជា​ប្រធាន​អភិឌ្ឍន៍​ជនបទ​ខេត្ត​ឧត្តរមានជ័យ ប្តូរ​តំណែង​ចេញពី​ខេត្ត​សៀមរាប​ក្រោយ​មាន​បញ្ហា​កើតឡើង ក្រោម​ការជួយ​ជ្រំ​ជ្រែង​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ ការផ្លាស់ប្តូរ​មុខ​តំណែង​ពី​ខេត្ត​សៀមរាប ទៅ​ខេត្ត​ឧត្តរមានជ័យ នេះ​ត្រូវបាន​គេ​ដឹងថា ជា​យុទ្ធសាស្ត្រ​សម្រាល​រឿងក្តី និង​ចង់​លុបបំបាត់​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​ខ្លួន​នៅ​ខេត្តសៀមរាប ដើម្បី​ឲ្យ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ភ្លេច​នៅ​រឿង​របស់​គាត់ ។​

​ប្រភព​បានឲ្យដឹង​ទៀតថា នៅក្នុង​ពេល​លោក ហេង សុខ​អេង មក​ធ្វើជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ឧត្តរមានជ័យ សាលាដំបូង​ខេត្តសៀមរាប​ក៏​បាន​ចាត់កា​រលើ​សំណុំរឿង​របស់​ប្រធាន​មន្ទីរ​មួយ​នេះ​ខ្លះ​ដែរ ប៉ុន្តែ​ដោយ​មាន​ការត់ការ​ចាយ​លុយ​កាក​សូក​តុលាការ​នោះ​ទើប​ធ្វើឲ្យ​រឿង​មួយនេះ ស្ងាត់ៗ​ទៅ ៕

1613pdt1 1613pdt2 1613pdt31613pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya