ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូប​២​នាក់ ប៉ូលិស​តាម​ចាប់បាន​ ‪‎​

ចោរឆក់​កាបូប​២​នាក់ ប៉ូលិស​តាម​ចាប់បាន​ ‪‎​

ភ្នំពេញ​‬ ៖ ចោរ​រកស៊ី​ដើរ​ឆក់​កាបូប​២​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​២​បានសម្រេច នៅពេល​ដែល​នារី​រងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ចេញពី​ធ្វើការ​។ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃទី​១៤​ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​៥៩៨​ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នោះ​ទី​១​ឈ្មោះ ម៉ី សុខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ ក្នុង​ខណ្ឌ​ទួលគោក និង​ម្នាក់​ទៀត​ឈ្មោះ ម៉េង ទី អាយុ​២០​ឆ្នាំ​មុខរបរ​ស្នាក់នៅ​មិន​ពោត​ប្រាកដ​។ ចំណែក​នារី​រងគ្រោះ​ទាំង​២​នាក់​ទី​១​ឈ្មោះ ធី វុតា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ និង​ប្អូនស្រី​ឈ្មោះ​ធី ធូរី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ព្រែក​ព្នៅ អាយុ​ឆ្នាំ​។​
នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គីនិច ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FJ-2739​បាន​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ លុះ​មកដល់​ចំនុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG-0904 មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​នារី​រងគ្រោះ​បាន​សម្រេច ភ្លាម​នោះ​ជនរងគ្រោះ​បាន​ស្រែក​ឡើង​ភ្លាម ធ្វើ​អោយ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​តែ​ជិះ​ល្បាត​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​នៅ​ជិត​នោះ​ឮ សមត្ថកិច្ច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ភា្ល​មៗ​តែម្តង​។ ក្រោយ​កើតហេតុ​ទូរ​សព្ទ័​ដែល​ជា​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ជនរងគ្រោះ​វិញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​៕
12358066_207287396274921_619766844_n 12366808_207287789608215_586432972_n 12395286_207287432941584_223695542_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya