ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់​ជិះ​ម៉ូតូ​ចេញ​ដើរលេង​ទៅ​មើល​ខន​សឺត ក៏​គ្រោះថ្នាក់​ចរាចរណ៍​ ​

យុវជន​២​នាក់​ជិះ​ម៉ូតូ​ចេញ​ដើរលេង​ទៅ​មើល​ខន​សឺត ក៏​គ្រោះថ្នាក់​ចរាចរណ៍​ ​

ខេត្ត​បាត់ដំបង ៖ យុវជន​ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ខណៈ​ដែល​បាន​បបួលគ្នា​ចេញ​ម៉ូតូ​ទៅ​មើល​ខន​សឺ​ត និង​តាំងពិព័រណ៍​របស់​ថៃ ហើយ​បាន​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ផង​នោះ បាន​បុក​ចំ​ពីក្រោយ​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង ដែល​កំពុង​ឈប់​សំចត​នៅ​លើ​ដងផ្លូវ ដោយ​មាន​ដឹកស្រូវ​ពេញ បណ្តាលឲ្យ​ស្លាប់​តែម្ដង​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​យប់ នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅត្រង់​ចំណុច​ក្រុមទី​៣ ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ដោយ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1Q-1224 បើកបរ​ដោយ​ឈ្មោះ ត្រឹង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សុង ស៊ី​នឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដោយ​យុវជន​ទាំង​២​នាក់​នេះ​រស់នៅ ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង បើកបរ​ក្នុង​ទិសដៅ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ​។​
​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ត្រង់​ចំណុច​កើតហេតុ​បា​ននិយាយថា ដំបូង​គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ដែល​មាន​ដឹកស្រូវ​ពេញ បាន​បើក​មក​ឈប់​សំចត​នៅ​ត្រង់​ចំណុច​ខាងលើ ដោយ​ទំនងជា​បាវស្រូវ​មាន​ការ​រអិល ដែល​រថយន្ត​នោះ ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0386 ក្នុង​ទិសដៅ​ស្របគ្នា​។​
​ប្រភព​ដដែល​បាន​បន្តថា ភ្លាមៗ​នោះដែរ ស្រាប់តែ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​បើក​យ៉ាង​លឿន ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ធំ​នោះ បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ទាំង​២​នាក់​តែ​ម្ដង ដោយ​មិន​បង្អង់​យូរ​រថយន្ត​ធំ​ក៏បាន​បើក​រត់​បាត់​ស្រមោល​ទាំងយប់ ដោយ​ពេល​នោះ​ដែរ ប្រជាពលរដ្ឋ​មិន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ណា​ម្នាក់​ដើម្បី​តាម​ស្កាត់​រថយន្ត​នោះឡើយ​។​
​លោក​អធិការរង ឌឿ​ន សម្បត្តិ បានបញ្ជាក់​ថា នៅពេល​នោះ​ដែរ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី ដែល​ដឹកនាំ​ដោយ​លោក​អធិការ គិត ហ៊ាង ក៏​កំពុង​ដាក់​ត្រួតពិនិត្យ​នៅលើ​គោលដៅ​ផ្លូវជាតិ​លេខ​៥​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ម្នាក់​រាយការណ៍​ទាល់តែសោះ លុះ​ក្រោយពេល​កើតហេតុ ទើប​លោក​បាន​ដឹង ប៉ុន្តែ​អ្វីៗ​ស្ទើរតែ​ជ្រុលពេល​ទៅហើយ​។ តែ​ទោះជា​យ៉ាងណា ក៏​លោក​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥​ទាំង​អស់​រួច​ទៅហើយ​ដែរ ចំណែក​សព​ក៏​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ​៕

1736_553763318134601_5756826691741427205_n 12321618_553763311467935_5428496616515974233_n 12391197_553763341467932_676504150402979838_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya