ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » មេព្រៃ​មិន​ហ៊ាន​បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត ព្រោះ​ជា​ឆ្នាំងបាយ ​

មេព្រៃ​មិន​ហ៊ាន​បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត ព្រោះ​ជា​ឆ្នាំងបាយ ​

រតនគីរី​៖ ជាក់ស្តែង​នៅ​វេលា​ម៉ោង ៨​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ រថយន្ត​តូយ៉ូតា​មួយ​បាំង ពណ៌​ទឹកប្រាក់ គ្មាន ស្លាក​លេខ​ផ្ទុក​ឈើ​ប្រណិត ប្រមាណ​៣​ម៉ែត្រគូប ដែល​មាន​មន្ត្រី​យោធា​ខេត្ត ចំនួន​២​នាក់​ជិះ រថយន្ត​ម៉ាក កា​មា​រី​បា​ឡែន ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6533 បើក​កាង​ពីក្រោយ ប៉ុន្តែ​មេព្រៃ​ផ្នែក​លំផាត់ និង​សមត្ថកិច្ច ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប់​នោះ​ទេ​។ ការ​ដែល​ក្រុម​ឈ្មួញ ហ៊ាន​ដឹកឈើ​ទាំង​ព្រឹក កាត់​ក្រុង​បាន​លុង ដោយ​រលូន បែប​នេះ​ត្រូវបាន​គេ​ដឹងថា បាន​ផ្តល់​លុយ​សំណូក យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច ពាក់ព័ន្ធ​មួយចំនួន​តូច​។ ឈើ​ប្រណិត​១ រថយន្ត​តូយ៉ូតា ខាងលើ​នេះ​ដឹក​ចេញពី​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌលគិរី កាត់​តាម​ក្រុង​បាន​លុង តាម​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះ​ទៅ​វៀតណាម តាម​ច្រករបៀង​លេខ​១៩​។​
​សកម្មភាព​ក្រុម​ឈ្មួញ​ហ៊ាន​ដឹកឈើ​កាត់ មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ផ្នែក​លំផាត់​ដោយ​គ្មាន ការបង្ក្រាប​នេះ​ដែរ អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ហុង វណ្ណ​រាន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ទទួលបន្ទុក​ក្រុង​បាន​លុង ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ​។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​គួរតែ ពិនិត្យ ការងារ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រតនគិរី​ផង​ទាន​!៕

CH-00684

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya