ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន បុរស​ម្នាក់ ករណី​ឆបោក​រឿង​លក់​ដី ​

ប៉ូលិស​ឃាត់ខ្លួន បុរស​ម្នាក់ ករណី​ឆបោក​រឿង​លក់​ដី ​

ព្រះសីហនុ​៖ កម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការឃាត់ខ្លួន បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ក្នុងការ លក់​ដី​២​កន្លែង ឲ្យ​អ្នកនេសាទ​ម្នាក់ កាល​ពី​កំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​ពាក់ព័ន្ធ​និង​ករណី​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​រៀបរាប់​ដំណើររឿង​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៥ ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ​ឯម​ដាំ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ក្រុម​៣៧ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ដោយ​ប្តឹង​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥ គាត់​បាន​ទិញ​ដី​២ កន្លែង​ពី​ឈ្មោះ​ផែង​កែវ ភេទ​ប្រុស​អាយុ​៤០ ឆ្នាំ​មុខរបរ ជាង​សំណង់​មាន​ទីលំនៅ​ក្រុមទី​៦ ភូមិ​៦ សង្កាត់​៤​។​
​ដី​ដែល​ជនរងគ្រោះ​ទិញ​នោះ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​មាន​ទ​ហំ ៤៦៤៨​ម៉ែត្រ​ការេ តម្លៃ​២៥០០០​ដុល្លារ​ដោយ​មាន​កិច្ចសន្យា ផ្ទេរសិទ្ធិ​លក់​ផ្តាច់​ដី ផ្តិត​ម្រាមដៃ​ភាគី ទិញ លក់​ហើយ អាជ្ញាធរ​ចុះហត្ថលេខា រួមមាន អនុ​ភូមិ​គគីរ លោក ហ៊ួត សុខ​ជា នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៥ មេឃុំ​រង​លោក ព្រំ កែម នៅ​ថ្ងៃ​ទី​១​ខែ តុលា ឆ្នាំ​២០១៥ និង​អភិបាលរង​ស្រុក​ព្រៃនប់ លោក អ​ក សុង​ហ៊​ន នៅ​ថ្ងៃ​ទី​២​ខែ​១០​ឆ្នាំ​២០១៥ តែ​ក្រោយ​ពេល​ប្រគល់​ប្រាក់​រួច​យក​លិខិត​ផ្ទេរសិទ្ធិ​ចុះ​ស្រាវជ្រាវ​ទើប​ដឹងថា​ដី​ដែល គាត់​ទិញ​នោះ គឺជា​ដី​របស់​អ្នកផ្សេង ហើយ​មានបណ្ណ័​កម្មសិទ្ធិរួច​ទៅហើយ​។​
​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹង​ទៀត​ថា ក្រោយពេល​ទទួលបាន​បណ្តឹង ការិយាល័យ​ជំនាញ​បាន​កោះហៅ​ឈ្មោះ ផែង កែវ មក​ធ្វើ​ការសាកសួរ​គាត់​បាន​សារភាព​ថា​គាត់​ពិ​ជា​បាន​លក់​ដី​ឲ្យ ឈ្មោះ ឯម ដាំ ប្រាកដ​មែន ហើយ​លុយ ដែល​លក់បាន​នោះ គឺ​គាត់​បាន​ប្រគល់ឲ្យ ឈ្មោះ​ព្រំ កែម និង​ឈ្មោះ ហ៊ួត សុខ​ជា ចំនួន​៣០០០​ដុល្លារ ឲ្យឈ្មោះ ព្រុំ ប៊ុនី ស្មៀន​សាលាស្រុក​ព្រៃនប់​ចំនួន​២០០០​ដុល្លារ ឈ្មោះ អ​ក សុង​ហ៊​ន ចំនួន​២៥០០​ដុល្លារ ដើម្បី​ធ្វើ​លិខិត ផ្ទេរសិទ្ធិ​លក់​ផ្តាច់​៕
CH-00672

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya