ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ខឹង​ម្តាយមីង​កុំ​ឲ្យ​ដើរលេង​យប់ យក​កាំបិត​ចាក់​ពោះ​សម្លាប់ខ្លួន​

ខឹង​ម្តាយមីង​កុំ​ឲ្យ​ដើរលេង​យប់ យក​កាំបិត​ចាក់​ពោះ​សម្លាប់ខ្លួន​

​រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​យក​កាំបិត​ចាក់​ពោះ​ខ្លួនឯង​របួសធ្ងន់ ដោយសារតែ​ខឹង​ម្តាយមីង​កុំ​ដើរលេង​រហូត​យប់ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៤ ធ្នូ ២០១៥ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។

​នារី​រងគ្រោះ​ឈ្មោះ រឿង សុភ័ណ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែក​ម្តាយមីង​ឈ្មោះ រឿង សាក់ អាយុ​ជាង​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ជិតគ្នា​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

 
​មុនពេល​កើតហេតុ​ដោយសារតែ​នារី​រងគ្រោះ​តែងតែ​ដើរលេង​រៀងរាល់​យប់​រហូត​យប់ៗ​ជ្រៅ និង​យប់​ខ្លះ​រហូត​ភ្លឺ​បាន​ចូល​ផ្ទះ​វិញ ម្តាយមីង​ឃើញ​ដូច្នេះ​ក៏​ហៅ​មក​អប់រំ​ណែនាំ តែ​នារី​រងគ្រោះ​មិន​ព្រមស្តាប់​ក៏បាន​ដើរចូល​ទៅក្នុង​បន្ទប់​របស់ខ្លួន​ដាក់​គន្លឹះ​ជាប់ មួយសន្ទុះ​ក្រោយមក​អ្នកជិតខាង​ក៏​ឮ​សំឡេង​ស្រែក​អូយៗ ក៏បាន​ស្រែកហៅ​ម្តាយមីង​ឲ្យ​មកជួយ​មើល ។ ដោយ​ទ្វារ​ដាក់​គន្លឹះ​ក៏​នាំគ្នា​ទម្លាយ​ទ្វារ​ចូល​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​មានកូន​កាំបិត​ជាប់​ពោះ​បាត់ទៅហើយ ។ ភ្លាមៗ​នោះ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​នាំ​នារី​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បាយ័ន តែ​ដោយ​មិន​ហ៊ាន​ព្យាបាល ក៏​នាំ​នារី​រងគ្រោះ​បន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​វិញ ៕sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya