ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប ​

ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប ​

ភ្នំពេញ​៖ នៅ​ម៉ោង ៥​ល្ងាច ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​កម្លាំង នគរបាល​ល្បាត ធ្វើ​ការឃាត់ ខណៈ​ធ្វើ​សកម្មភាព ឆក់​កាបូប​លុយ ជនរងគ្រោះ​ម្នាក់ បន្ទាប់ពី​បាន ឭ​សំឡេង​ស្រែក កម្លាំង​នគរបាល​អន្តរាគមន៍ បាន​ដេញ​ប្រមាញ់ ចាប់ខ្លួនបាន នៅ​ចំណុច​ផ្លូវជាតិ លេខ​៥ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ​ម៉ី សុខ ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង ទី​២.​ឈ្មោះ​ម៉េង ទី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ ចំពោះ​សកម្មភាព​បង្ក្រាប​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​បាន​ឮ​សំឡេង ជនរងគ្រោះ ស្រែក​ឲ្យជួយ គួប​ជួន​កម្លាំង​នគរបាល​អន្តរាគមន៍​កំពុង​ជិះ​ល្បាត​នៅ​ចំណុចកើតហេតុ ក៏​បាន​ជិះ​ដេញ តាម​ជនសង្ស័យ​ពី​សង្កាត់ ច្រាំង​ចំរេះ​២ រហូត​ដល់​ផ្លូវ​កាំ​កូ​ក្នុង​សង្កាត់​ទួល​សង្កែ ទើប​ឃាត់ខ្លួន​បាន ៕

CH-00667

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya