ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ចោរ​កាច់​សោរ​ទ្វា​បន្ទប់ លួច​លុយ​ជាង ៣០០​ដុល្លារ ​

ប៉េអឹម​ឃាត់ខ្លួន​ចោរ​កាច់​សោរ​ទ្វា​បន្ទប់ លួច​លុយ​ជាង ៣០០​ដុល្លារ ​

ព្រះសីហនុ​៖ ជនសង្ស័យ​ក្នុង​ករណី លួច​កាច់​សោរ​ទ្វារ​បន្ទប់ លួច​យក​លុយ​ប្រជាពលរដ្ឋ នៅ​ភូមិ​ពូ​ធឿង ឃុំ​បិត​ត្រាំ​ង ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ បិត​ត្រាំ​ង ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ពោល​គឺ​១៥​ម៉ោង​ក្រោយ ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​។  នៅ​ម៉ោង ២០​និង​៤០​នាទី ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ពូ​ធឿង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ មាន​ករណី​អំពើ​លួច​១​កើតឡើង បង្ក​ដោយ​ជន សង្ស័យ​ម្នាក់ ឈ្មោះ ខ្លា​ត់ ច​ន្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បានធ្វើ​សកម្មភាព​កាច់​សោរ​ទ្វារ បន្ទប់​លួច​យកលុយ របស់​ជនរងគ្រោះ​ឈ្មោះ ប៉ាន់ ចំរើន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ដូច​កន្លែង កើតហេតុ​ខាងលើ​។ ជនសង្ស័យ​បាន​លួច​ប្រាក់​ជនរងគ្រោះ ចំនួន​៣០០ ដុល្លារ និង​លុយ​ខ្មែរ ចំនួន​២០​ម៉ឺន​រៀល ក្រោយ​ការស៉ើបអង្កេត ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ ជនសង្ស័យ​ត្រូវបាន ឃាត់ខ្លួន នៅ​ម៉ោង​១០៖០០​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥៕

CH-00665

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya