ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » តៃកុង​គ្រឿងចក្រ​បើក​គ្រឿងចក្រ​ធ្វេសប្រហែស បណ្ដាល​អោយ​រអិល​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​ស្លាប់​ ​

តៃកុង​គ្រឿងចក្រ​បើក​គ្រឿងចក្រ​ធ្វេសប្រហែស បណ្ដាល​អោយ​រអិល​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​ស្លាប់​ ​

ខេត្ត​ព្រះសីហនុ​៖ បុគ្គលិក​ចំការ​ដូងប្រេង​របស់ ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី ម្នាក់​បាន​បើក​គ្រឿងចក្រ​លើក​ទំនិញ​ម្នាក់​បាន​ស្លាប់ បាត់បង់​ជីវិត​នៅ​ក្រោម​គ្រឿងចក្រ ដែល​ខ្លួន​បើក​ដោយសារតែ​ការធ្វេសប្រហែស​ធ្វើ​ឲ្យ​គ្រឿងចក្រ​រអិល​ធ្លាក់​ចូល​ស្រះ​ស្តុប​កាកសំណល់​ដូងប្រេង​ដែល​មាន​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ​។
​ហេតុការណ៍​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​៤​រសៀល​ថ្ងៃ​ទី​១៤​ឆ្នូ ឆ្នាំ​២០១៥​នេះ នៅក្នុង​ក្រុមហ៊ុន​ចម្រាញ់​ដូង​ព្រេង​ទី​២​ស្ថិត នៅ​ភូមិ អន្លង់​ក្រពើ ឃុំ​ជើងគោ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​សព​មាន​ឈ្មោះ សុំ សុភា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី ចំការ​ដូង​ប្រេង​និង​មាន​ស្រុកកំណើត ភូមិ ព្រែក​លីវ ឃុំ​រការ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​
​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ក្រុមហ៊ុន​បាន​ធានា​រាប់​រង​ទាំងស្រុង​ក្នុង​ការចំណាយ​ប្រាក់​សំរាប់​ធ្វើបុណ្យ​ជូន​សព​។ នេះ​គឺជា​សណ្តាន​ចិត្តដ៌​ល្អ​និង​ជាទី​គោរព​ចំពោះ​ក្រុមហ៊ុន មក​លើ​បុគ្គលិក​និង​កម្មករ​៕
12360250_553590088151924_8210974646916827123_n 12360169_553590021485264_1055875875160897128_n 12390916_553590094818590_1833305200218169582_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya