ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ករណី​ចាប់​ជម្រិត និង​បង្ខាំង​ទុក​ជនជាតិ​ចិន ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ ​

ប៉េអឹម​បង្ក្រាប​ករណី​ចាប់​ជម្រិត និង​បង្ខាំង​ទុក​ជនជាតិ​ចិន ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ ​

ភ្នំពេញ​៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ដោយ​បាន​បំបែក​ករណី​ចាប់​ជម្រិត និង​ចាប់​បង្ខាំង​ទុក ជនជាតិ​ចិន​ចំនួន​៣​នាក់ ហើយ​ជនសង្ស័យ​ចំនួន​៧​នាក់ មាន​ប្រុស​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។ នៅ​យប់​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បានឲ្យដឹងថា ករណី​នេះ​បាន​កើតឡើង នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ជា​កន្លែង​ដែល​កម្លាំង​អាវុធហត្ថ បង្ក្រាបបាន​ជនសង្ស័យ ហើយ​រំដោះ​បាន​ជនរងគ្រោះ ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ ។ ក្រោយ​ការសួរនាំ​រួចមក និង​មាន​ការបំភ្លឺ​ពី​ជនរងគ្រោះ​ផង​នោះ ទើប​នៅ​រសៀល​ថ្ងៃទី​១៤ ខែ​ធ្នូ​នេះ កម្លាំង​អាវុធហត្ថ​ក្រោម​ការសម្របសម្រួល ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មក​ចុះ​ឆែកឆេរ​ផ្ទះ​លេខ ១១២ EH ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ប៉ុន្តែ​មិន​បាន​រក​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​ទៀត​ឡើយ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល សម្រាប់​ករណី​នេះ បាន​កើតឡើង និង​អូសបន្លាយ​រយ​:​ពេល​ជាង​២​ខែ​មក​ហើយ ដោយ​ជនសង្ស័យ​បាន​ចាប់ខ្លួន ជនរងគ្រោះ​ពី​ខេត្ត​ព្រះ​សីហនុ​មក​ភ្នំពេញ តែ​ទើប​នៅពេលនេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ក្រាប និង​បំបែក​បាន​តែ​ម្តង​៕

12341300_553730518137881_7322287723978090704_n 12376251_553730511471215_2133549561993657624_n12360206_553730488137884_465284843896508775_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya