ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ជាង​២០០​នាក់ បន្ត​ឡោមព័ទ្ធ ផ្ទះ​មេ​តុង​ទីន ​

ពលរដ្ឋ​ជាង​២០០​នាក់ បន្ត​ឡោមព័ទ្ធ ផ្ទះ​មេ​តុង​ទីន ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បាននាំគ្នា​ទៅ​ឡោម ព័ទ្ធ​ផ្ទះ​មេ​តុងទីន ក្រោយ​ពី​មេ​បាន​ប្រមូល លុយ​ជាង​២​លាន​ដុល្លារ រត់គេចខ្លួន​បាត់ កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​គោលបំណង​ឲ្យ ចៅសង្កាត់​ស្វែងរក​ស្ត្រី ជា​មេ​តុង​ទីន ដើម្បី​មក​ដោះស្រាយ​និង​សង​លុយ​ទៅ​ពួក​គេ​វិញ​។​
​ទោះបីជា​ពួកគេ​បាន​ប្រើ​ពេលវេលា ក្នុង​ការទាមទារ​អស់​រយៈ ពេល​ជា​ច្រើន​ម៉ោង ក៏ដោយ​ប៉ុន្តែ​មិន​ទទួល បាន​លទ្ធផល​អ្វី​នោះទេ​។​
​ទឹកប្រាក់​ប្រមាណ​ជាង​២​លាន​ដុល្លារ ត្រូវបាន​មេ​តុងទីន​ប្រមូល​ពី​កូនៗ ដែល​បាន​លេង​ជាមួយ​គ្នា​ជាង ២០០​នាក់​នោះ រត់គេចខ្លួន​បាត់ បន្ទាប់​មក​ក៍មាន​ការ​ភ្ញាក់ផ្អើល​ដល់​កូនៗ​រហូត​មក​ចោមរោម​នៅមុខ​ផ្ទះ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុង​ក្រុម​៧ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​មេ​តុងទីន​ដែល​រត់​បាត់​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ុយ ហួ​ច (​ហៅ​ម៉ែ​អ​ចិន​) ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ប្រកប​មុខរបរ​ធ្វើ​ជា​មេ​តុងទីន​និង​ដើ​ចង​ការប្រាក់ ដែល​មាន​ប្តី​ឈ្មោះ លឹម ស៊ី​ណាត (​ហៅ​ជាង​) ជា​ប្រធាន​ក្រុម ទៀត ផង​ហើយ​មានកូន​ក្នុង​បន្ទុក​៥​នាក់​ស្រី​៣​នាក់​។​
​ពួកគាត់​មក​ប្រមូលផ្តុំ​នៅមុខ​ផ្ទះ​មេ​តុងទីន​នេះ​ព្រោះ​មេ បាន​ប្រមូល​លុយ​ពី​ពួក គាត់​សរុប​ទៅ​ជាង​២​លាន​ដុល្លា​ហើយ​រត់​ទៅ​បាត់​។ តុងទីន​ដែល​ពួកគាត់​លេង​នោះ​មាន​ច្រើន​នាក់ និង​ច្រើន ក្បាល ហើយ​ក្នុង​១​ក្បាល​១០០​ដុល្លារ  , ៦០​ដុល្លារ ៥០​ដុល្លារ និង ៣០​ដុល្លារ ក្នុង​១​ខែ​។ គ្រាន់​តែ​លុយ​អ្នកលេង តុងទីន​ដែល​មេ​ប្រមូលបាន​នោះ​ក្នុង​ម្នាក់ៗ​អស់​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​។ ក្នុង​នោះ​ក៍មាន​អ្នកខ្លះ​បាន​ចាញ់ បោក ដោយ សារ​តែ​ប្រាក់​ចងការ​ដោយ​ឲ្យ​ប្លង់ដី ទៅ​មេ​តុងទីន​នោះ​ដាក់​ដើម្បី​បាន​ការប្រាក់ និង​អ្នកខ្លះ​ទៀត បានឲ្យ លុយ​ទៅ​មេ​តុងទីន​នោះ​យក​ប្រាក់​ទៅ​ដាក់​ចង​ការឲ្យ​គេព្រោះ​ចង់បាន​ការប្រាក់​ស៊ី​នោះ​ក៍​អស់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លា​ដែរ​៕
Hong-0369 Hong-0370

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya