ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ចុះ​ស៊ើបអង្កេត​ករណី​ប្តឹង លោក ទីន សុវណ្ណនី រឿង​លួងលោម​ទណ្ឌិត យក​ទៅ​រំលោភ បានសម្រេច ៣​ដង ​

អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ចុះ​ស៊ើបអង្កេត​ករណី​ប្តឹង លោក ទីន សុវណ្ណនី រឿង​លួងលោម​ទណ្ឌិត យក​ទៅ​រំលោភ បានសម្រេច ៣​ដង ​

ភ្នំពេញ ៖  ចាប់​ពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំពោះ​ករណី​ពាក់ព័ន្ធ និង​បញ្ហា​មិន​ប្រក្រតី នៅ​ពន្ធនាគារ ខេត្ត​រតនគីរី អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ចាត់តាំង​ក្រុមការងារ ចុះ​ត្រួតពិនិត្យ ដែល​ដឹកនាំ​ដោយ ឯកឧត្តម គឹម សារិន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ពន្ធនាគារ​នឹងធ្វើ ការស៊ើបអង្កេត ដោយ​បែងចែក​ជា ៣​ក្រុម តាម​គោល​ការជំនាញ ហើយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នឹង​បន្ត​តាមដាន លទ្ធផល​ជាក់ស្តែង រហូត​ដល់​ក្រុមការងារ ធ្វើការ​ស៊ើបអង្កេត​រួចរាល់​។
មាន​មន្ត្រី​ពន្ធនាគារ​ខេត្ត ចំនួន ៣២​នាក់ បាន​ផ្តិត​ស្នាម​ម្រាមដៃ ប្តឹង​ពី​លោក ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ ខេត្ត​រតនគិរី ពី​បទ​នាំ​ស្ត្រី​ទណ្ឌិត​ម្នាក់ ទៅ​រួមរ័ក នៅផ្ទះ​របស់​ខ្លួន​ចំនួន ៣ លើក​។ ក្នុងនោះ ក៏​ភា្ជ​ប់ករ​ណីថា យក​ពន្ធនាគារ ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន បញ្ចេញ​អ្នកទោស​ទៅ​ក្រៅ បរិវេណ​ពន្ធនាគារ តាមតែ​អំពើ​ចិត្ត ដើម្បី​បំរើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​បណ្តឹង​នោះ ត្រូវ​លោក ទីន សុវណ្ណនី បាន​បដិសេធ នូវ​ស្នាម​មេដៃ និង​ការ​ចោទថា នាំ​ទណ្ឌិត​ស្រី​ម្នាក់ ទៅ​រួមរ័ក​។
​ប្រភពព័ត៌មាន បានបញ្ជាក់​ថា មន្ត្រី​ពន្ធនាគារ ៣២​នាក់ បាន​ផ្តិត​ម្រាមដៃ ប្តឹង​ទៅ​ថ្នាក់ដឹកនាំ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ​ដោយ​ប្តឹង លោក ទីន សុវណ្ណនី ពី​បទ​យក​ពន្ធនាគារ ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន និង​លួងលោម​ទណ្ឌិត​ស្រី​ម្នាក់ ឈ្មោះ ទីង ប៉េក យក​ទៅ​រួមរ័ក នៅផ្ទះ​របស់​ខ្លួន បាន​សម្រេច​ចំនួន ៣​លើក ហើយ​គ្រប់ៗ​គ្នា កំពុង​តាមដាន​រឿងនេះ យ៉ាង​យកចិត្តទុកដាក់​៕

11-12-201564921-600x551 v_0588 v_0589 W@t-14129

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya