ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ រិះគន់​ឡាន​សង្គ្រោះ មន្ទីរពេទ្យ​ស្អាង មាន​អ្នក​គ្រោះថ្នាក់​ចរាចរ មិន​ព្រម​មក​សង្គ្រោះ ​

ពលរដ្ឋ រិះគន់​ឡាន​សង្គ្រោះ មន្ទីរពេទ្យ​ស្អាង មាន​អ្នក​គ្រោះថ្នាក់​ចរាចរ មិន​ព្រម​មក​សង្គ្រោះ ​

កណ្តាល​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២១​បេ ភូមិ​កណ្តាល ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​
​បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជ្រែ លីដា អាយុ​២៥​ឆ្នាំ បាន​និយាយថា ប្តី​របស់​គាត់​មាន​ឈ្មោះ គា វុទ្ធី អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ជា​ជាង​តុ ទូ នៅ​ម្តុំ​តាម​ខ្មៅ ពួកគាត់​ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​អាយ​ខុន សេរី​ឆ្នាំ​២០០៦ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1Y-7746 បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។
​មុនពេល​កើតហេតុ​មាន​រថយន្ត មួយ​គ្រឿង​ខូច​ដោយ​ចត​លើ​ចិញ្ចើមផ្លូវ និង​បាន​ដាក់​មែកឈើ​ជា​សញ្ញា​ផងដែរ ស្របពេលនោះ ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​មក ដោយ​ភ្លើង​ម៉ូតូ​មិន​ច្បាស់ ក៏​ជ្រុល​ទៅបុក​មែកឈើ ដែល​កាច់​ដាក់​សញ្ញា​នោះ ហើយ​ព្យា យាម​យក​ចង្កូត​គេច ក៏​រួច​ដួល​បោក​ទៅ នឹង​ថ្នល់​បណ្តាលឲ្យ​ជនរងគ្រោះ ជា​ប្តី​បុក​ទ្រូង​ត្រូវ នឹង​ដៃចង្កូត​ម៉ូតូ សន្លប់​ឈឹង និង​កន្លែង​។​
​ក្រោយមក​នគរបាល​បាន​មកដល់ ហើយ​បាន​ទូរស័ព្ទ​ហៅ រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ​ស្រុក​ស្អាង ប៉ុន្តែ​អស់​មិន​ឃើញ​មក ដឹក​ជនរងគ្រោះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការ មាន​ការព្រួយបារម្ភ​ចំពោះ អាយុជីវិត​ជន​គ្រោះ ហើយ​លាន់មាត់​ថា ពួកគាត់​សព្វថ្ងៃ​ប្រសិន​មាន​ជំងឺ ឈឺ​ថ្កាត់ ឬ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវ គឺ​រំពឹង​ទៅ​រថយន្ត​សង្គ្រោះ ដឹកយក​ទៅ​សង្គ្រោះ ជាបន្ទាន់ ចុះបើ​រថយន្ត​សង្គ្រោះ ទូរស័ព្ទ​ទៅ​ហើយ ថា​នៅ​ណេះ​នៅ​ណុះ តើ​ពួកគាត់​រំពឹង​ទៅលើ​អ្វី​ទៅ ដូច្នេះ​ពួកគាត់​សូម​ពរ​ដល់ ក្រសួង​សុខាភិបាល ពិនិត្យមើល ឥតរិយាបទ​មន្ទីរពេទ្យ​ស្រុក​ស្អាងផ​ង កុំ​បណ្តោយ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​ដូច​ជនរងគ្រោះ​នេះ​ជា​បន្ត​ទៀត​៕

KS00138

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya