ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » រឿង​កាកសំណល់​កម្ទេច​ថ្នាំជក់​ឈ្មួញ យក​ទៅ​ចាក់ចោល​នៅ​ខណ្ឌ​ដង្កោ និង​កំពង់ស្ពឺ គេ​អះអាង​ថា មាន​ការឃុបឃិត​គ្នា​ឲ្យ​នាំ​ចូល​តាម​ច្រក​ព្រំ ខេត្ត​ប៉ៃលិន គេ​សង្ស័យថា ខាងក្នុង​អាច​មាន​បង្កប់​ទំនិញ​ល្មើសច្បាប់​ ​

រឿង​កាកសំណល់​កម្ទេច​ថ្នាំជក់​ឈ្មួញ យក​ទៅ​ចាក់ចោល​នៅ​ខណ្ឌ​ដង្កោ និង​កំពង់ស្ពឺ គេ​អះអាង​ថា មាន​ការឃុបឃិត​គ្នា​ឲ្យ​នាំ​ចូល​តាម​ច្រក​ព្រំ ខេត្ត​ប៉ៃលិន គេ​សង្ស័យថា ខាងក្នុង​អាច​មាន​បង្កប់​ទំនិញ​ល្មើសច្បាប់​ ​

ភ្នំពេញ​៖ កាកសំណល់​ថ្នាំជក់​ជាច្រើន​តោន​ដែល​គេ​ឃុបឃិត​គ្នា​នាំចូល​ពី​ក្រៅ​ប្រទេស​យកមក​ចាក់ចោល ហើយ​ព្យាយាម​ដុត​កម្ទេច​ចោល​ដើម្បី​បំបិទ​ភស្តុតាង តែ​ត្រូវ​សមត្ថកិច្ច​ដឹង​ចុះ​ទៅ​បង្ក្រាប​ទាន់ពេល វេលា​នៅ​ខេត្ត​កំពង់ស្ពឺ និង​នៅ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវបាន​គេ​ដឹងថា មាន​ការឃុបឃិត​គ្នា​រវាង​សមត្ថកិច្ច និង​ឈ្មួញ​អនុញ្ញាត​ឲ្យ​នាំ​ចូល​តាម​មាត់ច្រក​ព្រំ ខេត្ត​ប៉ៃលិន​។​
​ការនាំ​ចូល​កម្ទេច​ថ្នាំជក់​គ្រាន់​ជា​លេស​បន្លំ​ភ្នែក​ប៉ុណ្ណោះ គេ​សង្ស័យថា ខាងក្នុង​អាច​មាន​បង្កប់​ទំនិញ​ល្មើសច្បាប់​។​
​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​បាន​លួច​បង្ហើប​ឲ្យដឹងថា កាកសំណល់​ថ្នាំជក់​ខាងលើ​នេះ​ទាំងអស់ មាន​ទម្ងន់​ជិត​២០​តោន ដាក់​ក្នុង​ឡាំង​ក្រដាស​ផ្ទុក​ក្នុង​កុងតឺន័រ​មួយ​គ្រឿង ត្រូវបាន​គេ​រត់​ការ​នាំ​ចូល​តាម​មាត់​ច្រក​ទ្វារ​អន្តរជា​តិ​ព្រំ ខេត្ត​ប៉ៃលិន កាលពីដើម​ខែ​ធ្នូ​កន្លងទៅនេះ​។​
​ប្រភព​ព័ត៏មាន​បាន​បង្ហើប​ឲ្យដឹង​បន្ត​ថា ពេល​ឈ្មួញ​រត់​ការសុំ​នាំចូល​ថ្នាំជក់​តាម​ច្រក​ព្រំ​ពី​ដំបូង​មាន​អ្នក​ឲ្យយោបល់​ថា ទំនង​ជា​ទំនិញ​មិន​ប្រក្រតី​ដូចនេះ មិនគួរ​អនុញ្ញាត​នោះទេ តែបើ​អនុញ្ញាត​ក៏​គួរ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យបាន​ល្អិត​ល្អន់​ដែរ ព្រោះ​មាត់ច្រក​នេះ​រាប់​ឆ្នាំ​មកហើយ​មិន​ដែល​មាន​គេ​នាំចូល​កម្ទេច​ថ្នាំជក់​នោះទេ​។​
​ប៉ុន្តែ​មេ​គយ​នៅ​ទីនោះ​ទំនង​ទទួលបាន​ប្រយោជន៍​អ្វី​មួយ​ពី​ឈ្មួញ ហើយ​មើលទៅ​នៅតែ​ជំនះ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ដដែល​។ មិនតែប៉ុណ្ណោះ​ពេល​ឈ្មួញ​ដឹក​កម្ទេច​ថ្នាំជក់ ផ្ទុក​ក្នុង​កុងតឺន័រ​ចូល​យក​មក​ដាក់​នៅក្នុង​ឃ្លាំង​ដើម្បី​រើ​ចេញ​ដឹក​តាម រថយន្ត​ផ្សេង​បន្ត​ក៏​គេ​បាន​ឃើញ​លោក​ប្រធាន​ស្នាក់ការ​គយ​ច្រក​ព្រំ ឈ្មោះ ម៉ៅ សំអឿន រួមទាំង​មន្ត្រី​គយ និង​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ចុះ ទៅ​ធ្វើ​ការត្រួតពិនិត្យ និង​បញ្ជា​ឲ្យ​បង់ពន្ធ​ត្រឹមត្រូវ​ទៀតផង តែ​គេ​ឆ្ងល់​ថា ពេល​បើក​ឡាំង​ត្រួតពិនិត្យ​ឃើញ​កំទេច​កាកសំណល់​ថ្នាំជក់​ជា​ទំនិញ​មិន​ប្រក្រតី ហើយ​រឿង​អី​នៅ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទៀត​។​
​ក្នុងនោះ​អ្នកដឹង​រឿង​បាន​លួច​បង្ហើប​ឲ្យដឹងថា គេ​សង្ស័យថា ការនាំ​ចូល​កម្ទេច​ថ្នាំជក់​ខាងលើ​នេះ​វា​គ្រាន់តែ​ជា​លេស​បន្លំ​ភ្នែក​ប៉ុណ្ណោះ តាមពិត​អាចមាន​ទំនិញ​ល្មើស​ច្បាប់​បង្កប់​នៅ​ខាងក្នុង ព្រោះ​ក្រោយពី​សមត្ថកិច្ច​គ្រឿងញៀន តាម​រក​ឃើញ​កាកសំណល់​កម្ទេច​ថ្នាំជក់​ខាងលើនេះ រួចមក​សមត្ថកិច្ច​បា​ន​បើក​ធ្វើ​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ទីតាំង​មាត់ច្រក​អនុញ្ញាត​ឲ្យ​នាំចូល និង​ក្រុមហ៊ុន​នាំ​ចូល​ហើយ​ដែល​អាច​នឹង​ដឹង​ការពិត​នៅពេល​ខាងមុខ​នេះ​។​
​ពាក់ព័ន្ធ​ការអនុញ្ញាតឲ្យ​នាំចូល​ទំនិញ​មិន​ប្រក្រតីតាម​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ ភ្នាក់ងារ Fresh News មិន​អាច​ធ្វើការ​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ម៉ៅ សំអឿន ប្រធាន​ស្នាក់ការ​គយ​មាត់​ច្រក​ទ្វារ​ព្រំ​បានឡើយ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ឌ​ទំនាក់ទំនង​។​
​សូម​ជំរាប​ថា សមត្ថកិច្ច​បានឲ្យដឹងថា កាកសំណល់​ថ្នាំជក់​នេះ ត្រូវបាន​គេ​ដឹងថា បាន​នាំយក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង តាមរយៈ​ឈ្មោះ​ក្រុមហ៊ុន ថោង ស៊ីន និង លី​លី​ណា ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន ហើយ​ប៉ូលិស​អន្តរជាតិ​អង់គ្លេស ក៏​កំពុង​ស្វែងរក​ប្រភព​អ្នក​នាំ​ចូល​ផងដែរ​។
​ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ក្នុងនេះ​មាន​មកពី​ក្រសួង​មហាផ្ទៃ ស្នងការ​ខេត្ត​កំពង់ស្ពឺ ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​មូលដ្ឋាន​បាន ឃាត់ខ្លួន​ជនសង្ស័យ និង​ព្រមទាំង​ធ្វើ​កិច្ចសន្យា ជុំវិញ​បញ្ហា​លប​លួច​យក​កាកសំណល់​ថ្នាំជក់ មក​ចាក់ចោល​តំបន់​ខាងលើ​នេះ​៕
12316067_553477058163227_7696951605348006800_n 12359910_553477011496565_1726225444540929325_n 12391858_553477041496562_8537296489436421829_n11218949_553476988163234_1523120963958049290_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya