ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ខ្ញុំ​ច្បាស់​ជា​មាន​កំហុស ប្រសិនបើ​មិន​បាន​បកស្រាយ​លើ​រូបថត​ប៉ុន្មាន​សន្លឹក​ស្តីពី​ការ​រៀបការ​ ​

ខ្ញុំ​ច្បាស់​ជា​មាន​កំហុស ប្រសិនបើ​មិន​បាន​បកស្រាយ​លើ​រូបថត​ប៉ុន្មាន​សន្លឹក​ស្តីពី​ការ​រៀបការ​ ​

ភ្នំពេញ​៖ ខ្ញុំ​ច្បាស់​ជា​មាន​កំហុស ប្រសិនបើ​មិន​បាន​បកស្រាយ​លើ​រូបថត​ប៉ុន្មាន​សន្លឹក​ស្តីពី​ការរៀប​ការ​របស់​ខ្ញុំ​និង​ភរិយា​កំហុស​នេះ​វា​ទាក់ទង​និង​ប្រវត្តិសាស្ត្រ​នៃ​របប​នយោបាយ​នៅ​កម្ពុជា​ទៀតផង​។ ដោយ​មាន​សំណួរ​ថា​តើ​ក្នុង​របប ប៉ុល ពត មាន​សម្លៀកបំពាក់​រៀប​ការ​ដូច​រូបថត​ខ្ញុំ និង ភរិយា​បាន​ស្លៀក​ដូច​មាន​ក្នុង​រូបថត​នេះ​ឬ​ទេ​?
​សូម​ជំរាប​ជូន​ថា ពុំ​មាន​សេសសល់​ទេ​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​រយៈពេល​នៃ​ការ​កាន់អំណាច​របស់​ពួក​ប៉ុល ពត​ពី​ឆ្នាំ​១៩៧៥​ដល់​ដើមឆ្នាំ​១៩៧៩​។ សំ​រាប់ការ​ស្លៀកពាក់​មនុស្ស​ទាំងអស់​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​ស្លៀកពាក់​ខ្មៅ​។ ថ្ងៃ​ដែល​ខ្ញុំ​រៀបការ​ភរិយា​ខ្ញុំ​ស្លៀកសំពត់​ខ្មៅ​ពាក់​អាវ​ខ្មៅ​បង់ក​ក្រមា​និង​កាត់សក់​ខ្លី​ដូច​រូបថត​មួយ​សន្លឹក​នេះ​។ ឯខ្ញុំ​ស្លៀកខោ​ខ្មៅ ពាក់​អាវ​ខ្មៅ​និង​បង់ក​ក្រមា​។ មិន​ថា​តែ​ខ្ញុំ​និង​ភរិយា​នោះទេ មនុស្ស​ទាំងអស់​នា​ពេល​នោះ​មាន​ស្ថានភាព​ដូចៗ​គ្នា​។
​ខ្ញុំ​នឹង​ផ្សព្វផ្សាយ​នូវ​អត្ថបទ​ដែល​និយាយ​លំអិត​ពី​ប្រវត្តិ​នៃ​ការរៀប​ការ​របស់​ខ្ញុំ​នៅ​ថ្ងៃទី​៣,៤, ៥ ខែ មករា ឆ្នាំ ២០១៦ ដើម្បី​រំលឹក​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​រៀបការ​របស់ខ្ញុំ និង ភរិយា​ដែល​រៀបការ​ម្តង​ចំនួន​១៣​គូរ​។ រូបថត​ដែល​ខ្ញុំ​និង​ភរិយា​ថត​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​នេះ គឺ​ថត​នៅ​ឆ្នាំ​១៩៨៨ គឺ​នៅ​ពេល​ដែល​យើង​មាន​កូន​៦​នាក់ និង​កូនពៅ​អាយុ​៥​ឆ្នាំ​រួច​ទៅ​ហើយ​។ ពេល​រៀបការ​ខ្ញុំ​មាន​អាយុ​២៤​ឆ្នាំ ឯ​ភរិយា​ខ្ញុំ​អាយុ​២២​ឆ្នាំ​។​ពេល​ថតរូប​ខ្ញុំ​មាន​អាយុ​៣៦​ឆ្នាំ ឯ​ភរិយា​ខ្ញុំ​អាយុ​៣៤​ឆ្នាំ​។​ក្រុម​គ្រួសារ​ខ្មែរ​ដែល​បាន​រៀបការ​ក្នុង​ជំនាន់ ប៉ុលពត ហើយ​ដែល​នៅ​ជួបជុំគ្នា​មួយចំនួន​បាន​ខិតខំ​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ​សំរាប់​កូនចៅ​។
​សូម​កុំ​ភ័ន្តច្រឡំ​ថា សម័យ ប៉ុលពត មាន​សម្លៀកបំពាក់​បែប​នេះ​។ ដោយសារ​របប​ឃោរឃៅ​ព្រៃផ្សៃ​បែបនេះហើយ ទើប​ចាំបាច់​ត្រូវ​វាយ​ផ្ដួលរំលំ​របប​នេះ​នៅ ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩​។ ៧​មករា ១៩៧៩ បាន​ផ្ដល់​ឱយ​ជាតិ​យើង​រស់​ឡើង​វិញ និង រីកចំរើន​រហូតដល់​សព្វថ្ងៃ​៕
12341311_923059527742545_5295360177997912755_n 12376424_923059604409204_3347420299268481167_n 12376799_923059627742535_7769528699091421615_n 12391111_923059644409200_3437362846300305596_n 12391451_923059581075873_5556149909322265678_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya