ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ជនប្រដាប់អាវុធ​២​នាក់ បាញ់​១​គ្រាប់​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ ​

ជនប្រដាប់អាវុធ​២​នាក់ បាញ់​១​គ្រាប់​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ ​

ភ្នំពេញ​៖ ជនប្រដាប់អាវុធ​២​នាក់ កាំភ្លើងខ្លី​មួយ​ដើម បាន​ភ្ជង់ និង​បាញ់​មួយ​គ្រាប់ រួច​ឆក់យក​កាបូប ពី​ស្ត្រី​ម្នាក់ ខណៈ​ចុះ​ពី​លើ​រថយន្ត ស្ថិតនៅ​មុខ​ផ្ទះ​ល​៥៦A ផ្លូវ​លេខ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន នៅវេលា​ម៉ោង​១​និង​២០​នាទី រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​
​ភ្នាក់ងារ Fresh News បាន​រាយការណ៍​មក​ថា ស្ត្រី​រងគ្រោះ បាន​បើករថយន្ត ហា​យឡេន​ឌឺ ទៅលេង​ផ្ទះ​បងប្អូន នៅ​កន្លែងកើតហេតុ ហើយ​នៅពេល​ឈប់​រថយន្ត រៀបនឹង​ចុះ​នោះ ស្រាប់តែ​លេចមុខ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​មក​ភ្ជង់ និង​បាញ់​មួយ​គ្រាប់ ឆក់​យក​កាបូប មុនពេល​បើក​ម៉ូតូ​គេចខ្លួនបាត់​។​
​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​ធ្វើ​ការសួរនាំ ជួយ​តាម​ស្វែងរក​ចាប់ខ្លួន ជន​ប្រដាប់អាវុធ​ទាំង​២​នាក់​៕

12316072_553455681498698_6644734301397466780_n 12346566_553455668165366_2216762279042839025_n 12347598_553455711498695_1547439602634901586_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya