ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​មិន​គ្រប់​សតិ​ម្នាក់ វាយ​លោកយាយ​លក់​ទឹក​សុទ្ធ សន្លប់​ធំ​ផ្អើល​ពេញ​Facebook ​

បុរស​មិន​គ្រប់​សតិ​ម្នាក់ វាយ​លោកយាយ​លក់​ទឹក​សុទ្ធ សន្លប់​ធំ​ផ្អើល​ពេញ​Facebook ​

ភ្នំពេញ​៖ បុរស​មិន​គ្រប់​សតិ​ម្នាក់ វាយ​លោកយាយ​លក់​ទឹក​សុទ្ធ រងរបួស​សន្លប់​ធំ ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់​នោះ​បាន​យក​ទឹក​សុទ្ធ​លោកយាយ​ទៅ​ផឹក​រួច​មិន​អោយ​លុយ​គាត់ ទើប​បង្ករ​អោយ​មាន​ការ​វាយតប់​បែបនេះ​។ ហេតុការណ៍​នេះ​ផងដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ចំណុច​ក្នុង​បរិវេន​ស្តា​ត​អូ​ឡាំ​ពិ​ច ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ជន​បង្ក​មាន​ឈ្មោះ សុខ ឈាង​ហាក់ ភេទ​ប្រុស អាយុ​១៥ មាន​សតិ​មិន​សូវ​គ្រប់ មាន​សំបុត្រ​បញ្ជាក់​ពី​គ្រូពេទ្យ​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ លឹម ផាន​ភេទ​ស្រី អាយុ​៥៩ មុខរបរ​លក់​ទឹក​សុទ្ធ​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ច និង​ស្នាក់នៅ​
​លោក នេ​ត ស៊ីថុន អធិកា​រដ្នា​ន​នគរបាល​ខណ្ឌ​៧​មករា បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជន​បង្ករ​បាន​ទៅយក​ទឹក​សុទ្ធ​របស់​លោកយាយ​កំពុង​លក់​នោះ មក​ផឹក​រួច​មិន​អោយ​លុយ​គាត់​ទេ ពេល​នោះ​លោកយាយ​បាន​មើល​ថង់​ដាក់​លុយ​របស់​គាត់​បាន​បាត់​លុយ​អស់​ចំនួន​១៥​ម៉ឺន​រៀល​។ ខណៈ​នោះ​លោកយាយ​ក៏​ប​បាន​ចោទ​ថា ជន​បង្ក​ជា​អ្នក​លួច​យក​លុយ​របស់​គាត់ ប៉ុន្តែ​ជន​បង្ក​បានប្រកែក​ថា​មិន​បាន​យក​ទេ នៅ​ជជែក​គ្នា​មួយ​សន្ទុះ លោកយាយ​បាន​យក​ញញួ វៃ​ទឹកកក​ទៅ​វាយ​ម៉ូតូ​របស់​ជន​បង្ក ១​គ្រឿង​ម៉ាក​ម៉ូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ-8830 បណ្ដាលអោយ​បែក​ចង្កៀង​មុខ ពេល​នោះ​ជន​បង្ក​ខឹង​យ៉ាងខ្លាំ ក៏​បាន​ទៅ​វាយ​និង​ទាត់​ធាក់​ទៅលើ​លោកយាយ​លក់​ទឹក​សុទ្ធ​របួស​សន្លប់​ធំ​តែ​ម្ដង​។​
​ក្រោយ​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា បាន​នាំយក​ភាគី​ទាំងសងខាង មក​សួរនាំ រួច​ជន​បង្ករ​បាន​សុំ​សម្របសម្រួល​សំណង​ជម្ងឺ​ចិត្ត​លោក យាយ​ចំនួន​១៩​ម៉ឺន​រៀល ហើយ​ក៏​ចប់​សព្ធ​គ្រប់​ផង​ដែរ តែ​មិន​បាន​ធ្វើ​កំណត់ហេតុ​ត្រឹមត្រូវ​នោះទេ​។​
​គួរបញ្ជាក់​ថា រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ដោយ​តាម​សង្គម​ហ្វេ​ស​បុក បង្ហោះ​ឃើញ​ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់​វាយ​លោកយាយ​លក់​ទឹក​សុទ្ធ​យ៉ាង​សាហាវ​បែបនេះ ក៏​ត្រូវបាន​លោក នេ​ត ស៊ីថុន អធិកា​រដ្នា​ន​នគរបាល​ខណ្ឌ​៧​មករា បាន​ឱ្យ​កម្លាំង​មូលដ្ឋាន​អ​ញ្ញី​ញ ទាំង​ជនបង្ក​និង​ជនរងគ្រោះ​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​សួរនាំ ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ​។​
​ក្រោយពេល​សួរនាំ​រួច លោកយាយ​បាន​បំភ្លឺ​នៅ​មុខ​សមត្ថកិច្ច​ថា លោកយាយ​ពិតជា​បាន​ទទួល​លុយ​ពី​ជន​បង្ក​ចំនួន​១៩​ម៉ឺន​រៀល​មែន តែ​ដោយ​ជន​បង្ក​បាន​លួច​លុយ​របស់​ពេល​ដែល​យក​ទឹក​សុទ្ធ​របស់​គាត់​ផឹក​នោះ​អស់​ចំនួន​១៥ ម៉ឺន​រៀល ដូច្នេះ លោកយាយ​សុំអោយ​ជនបង្ក​សង់​សំណង​មក​ឱ្យ​ចំនួន​៥០​ដុល្លារ​បន្ថែមទៀត ទើប​គាត់​ព្រម​បញ្ជាប់​រឿង ពេល​នោះ​ឪពុក​ជនរងគ្រោះ​ក៏​យល់ព្រម​សង់​សំណង​ដើម្បី​បញ្ចប់រឿង​តែម្ដងទៅ​៕

12342853_1534017236921916_9087493219357256011_n 12347891_1534017250255248_8331322770807574411_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya