ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ក្រុមអ្នកតវ៉ា​ដីធ្លី​នៅ​ប៉ោយប៉ែត​នាំគ្នា​អូស​រូប​សព​មន្ត្រី​ពុករលួយ កាត់​មុខ​សាលាក្រុង​ទាមទារ​យុត្តិធម៌​ ​

ក្រុមអ្នកតវ៉ា​ដីធ្លី​នៅ​ប៉ោយប៉ែត​នាំគ្នា​អូស​រូប​សព​មន្ត្រី​ពុករលួយ កាត់​មុខ​សាលាក្រុង​ទាមទារ​យុត្តិធម៌​ ​

បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ទាមទារ​គោលនយោបាយ​ដីធ្លី​ផលប៉ះពាល់​ចំណី​ផ្លូវ​រថភ្លើង មិន​បាន​លទ្ធផល នៅ​ថ្ងៃ​ទី​១៤ នេះ ក្រុមអ្នកតវ៉ា​បាន​នាំគ្នា​អូស​រូប​សព​មន្ត្រី​ពុករលួយ​ត្រូវ​រថយន្ត កិន​ដាច់​មួយ​កំណាត់​ខ្លួន​ដើម្បី​ចំ​អកមន្ត្រី​ជាប់​ពាក់ព័ន្ធ​មិន​រក ដំណោះស្រាយ​ឱ្យ​ពួកគាត់ ។​
​ពួក​គាត់​ថា នឹង​អូស​ពី​ចំណុច​មុខ​ផ្សារ​កណ្តាល​ក្នុងភូមិ និង​សង្កាត់​ផ្សារកណ្តាល​កាត់មុខ​សាលាក្រុង​ទៅ​រង្វង់​មូល​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត​ត្រឡប់មកវិញ​ឈរ​ទាមទារ​រក​យុត្តិធម៌​នៅ​មុខ​សាលា ក្រុង​។​
​គេ​ឃើញ​មាន​សមត្ថកិច្ច និង​អាវុធហត្ថ​តាមឃ្លាំមើល​ករណីនេះ​ផងដែរ​។​
​អ្នក​តវ៉ា​ថ្ងៃនេះ​មកពី​៣​គោលដៅ ទី​១-​គឺ​ពលរដ្ឋ​៤៣​គ្រួសារ​ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្បាល ស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ដែល​ត្រូវ​សាលាដំបូង​ខេត្ត​ចេញ​ដីកា​ឱ្យ​រុះរើ ទី​២-​ក្រុម​ពលរដ្ឋ​៤៣​គ្រួសារ​តវ៉ា​សុំ​បើកផ្លូវ​ពី​គ្រួសារ​មួយ​ដែល​ធ្វើ របង​បិទ តែ​អាជ្ញាធរ​បាន​ត្រឹមតែ​សន្យា​មិន​ឃើញ​ចុះ​អនុវត្ត និង​៣-​ក្រុម​ពលរដ្ឋ​តំណាង​ឱ្យ​ជា​ច្រើន​គ្រួសារ​តវ៉ា​សុំ​គោលនយោបាយ​ដី ប៉ះពាល់​ចំណី​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​គិត​ទាំង​លើក​នេះ​ហើយ​ពួកគាត់​មិនទាន់​ទទួល​បាន​របប​ដីធ្លី​។​
​ទោះជា​យ៉ាងណា ក្រុម​អ្នក​អូស​សព​តាម​ដងផ្លូវ​នេះ​គេ​ឃើញ​តែ​ក្រុមអ្នកតវ៉ា​ដី​ចំណី​ផ្លូវ​រថភ្លើង​ទេ ៕
2 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya