ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​១៣​ធ្នូ ឆ្នាំ​២០១៥ បណ្តាលឲ្ យ​មនុស្ស​ស្លាប់ ៥​នាក់ របួស ១៥​នាក់ ​

គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​១៣​ធ្នូ ឆ្នាំ​២០១៥ បណ្តាលឲ្ យ​មនុស្ស​ស្លាប់ ៥​នាក់ របួស ១៥​នាក់ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក យប់ ០៧​លើក បណ្តាល​ឲ្យ មនុស្ស​ស្លាប់ ០៥​នាក់ ( ប្រុស ) របួសធ្ងន់ ០៩​នាក់ (​ស្រី ២​នាក់​) របួសស្រាល ០៦​នាក់ (​ស្រី​០២) និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ១៤​នាក់ (​យប់ ១២​នាក់​)​។​

​យោងតាម គេហទំព័រ​របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ០៣​គ្រឿង រថយន្ត​ធំ ០៣​គ្រឿង យាន​ផ្សេងៗ ០១​គ្រឿង ។​
​មូលហេតុ​ដែល បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ រួមមាន​៖ ល្មើស​ល្បឿន ០៣​លើក បត់​គ្រោះថ្នាក់ ០១​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក មិន​ប្រកាន់​ស្តាំ ០១​លើក និង​មិន​គោរព​សិទ្ធ ០២​លើក​។​
​រថយន្ត​ពិន័យ សរុប​ចំនួន ៧៣០​គ្រឿង (​រថយន្ត​ធំ ២៣១​គ្រឿង​) ស្មើនឹង ៧៣០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤៥០​គ្រឿង ស្មើនឹង ៤៥០​ករណី ចំពោះ​ករណី​ល្មើស បច្ចេកទេស ២៨០​គ្រឿង ស្មើនឹង ២៨០​ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន ៩០៦​គ្រឿង ៕

111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya