ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​បាន​មុខសញ្ញា​ចាស់​អ្នកប្រើប្រាស់​និង​អ្នក​ចែកចាយ​គ្រឿងញៀន ៤​នាក់​ ​

ប៉ូលិស​ចាប់​បាន​មុខសញ្ញា​ចាស់​អ្នកប្រើប្រាស់​និង​អ្នក​ចែកចាយ​គ្រឿងញៀន ៤​នាក់​ ​

កំពង់ឆ្នាំង ៖ មុខសញ្ញា​ចាស់​អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​ចំនួន​៤​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បាន​បង្ហាញ​មុខ កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រោយ​ពី​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ក្នុង​ក្រុង​កំពង់ឆ្នាំង និង ស្រុក​សាមគ្គី​មានជ័យ​ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានអោយដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ ១.​ឈ្មោះ ង្វៀង​យ៉ាំង​អ៊ុក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម​ស្នាក់នៅ​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង ។ ២.​ឈ្មោះ កា​រិន សុរិយា​រង្សី ហៅ ចង្រិត ភេទ​ស្រី​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ៣.​តេង ណា​រុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ធ្វើ​សកម្មភាព​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ និង ៤.​ឈ្មោះ ធឿង ធា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្ពានដែ ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ បានធ្វើ​សកម្មភាព​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។ ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នេះ​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក បាន​ចំនួន​៦​កញ្ចប់ និង សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​ទៀត​ផង​ដែរ ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ​គឺជា​មុខសញ្ញា​ចាស់ និង​ខ្លះ​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​ចែកចាយ​គ្រឿងញៀន ។ ការឃាត់​មុខសញ្ញា ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​តាម​ន​ដាន​ពី​សកម្មភាពរ​បស់​ជនសង្ស័យ និង បាន​ដាក់​កម្លាំង​សម្ងាត់​សម្រាប់​ផ្តល់​ព័ត៌មាន ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង ព័ទ្ធ​ចាប់​បាន​តែ​ម្តង ។ នៅពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ៕
12376134_449021351949627_1877678619137949108_n 12376287_449021291949633_7646496464967741312_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya