ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់​ហៅ​ម៉ូតូឌុប​ជិះ​ពេល​ដល់​កន្លែង​ស្ងាត់ វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច ​

ជនសង្ស័យ​ម្នាក់​ហៅ​ម៉ូតូឌុប​ជិះ​ពេល​ដល់​កន្លែង​ស្ងាត់ វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច ​

ភ្នំពេញ​៖ បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូឌុប​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ហៅ​អោយ​ឌុប​ពេល​មក​ដល់​កន្លែង​ស្ងាត់​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១២​នឹង​៤៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​
​បើ​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ប្រាប់អោយដឹង​ថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ​ខ្លួន​អោយ​ឌុប​ពី​ច្រមុះជ្រូក​ស្ទឹងមានជ័យ មកចាក់​អង្រេ​លើ​ក្នុងតម្លៃ​៦​ពាន់​រៀល ហើយ​ពេល​មិនទាន់​ដល់​គោលដៅ​ផង​នោះ ដែល​ជា​កន្លែង​ស្ងាត់​ជនសង្ស័យ​ក៏​បាន​អោយ​ឈប់​ម៉ូតូ​រួច​ដក​លុយ​អោយ​១​ម៉ឺន​រៀល​។ ហើយ​ខ​ណះ​ដែល​កំពុង​ដក​លុយ​អាប់​នោះ ជនសង្ស័យ​ក៏​បាន​វាយ​មក​លើ​រូបគាត់​មួយ​ដៃ​ចំ​ផ្ទៃមុខ​បណ្តាលអោយ​ដួល រួច​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង​។​
​ក្រោយមក​ជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​បុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ​ដើ​ម្បីស​ម​ត្ថ​កិច្ច​កំណត់​មុខសញ្ញា​តាម​ចាប​ជនសង្ស័យ​៕
12341428_449011975283898_2870775247972184023_n 12342868_449012021950560_2920941602836490162_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya