ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បើកឡាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រង​ការខូចខាត​យ៉ាងដំណំ ​

បុរស​ម្នាក់​បើកឡាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រង​ការខូចខាត​យ៉ាងដំណំ ​

ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ បាន​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាលឲ្យ​រង​ការខូច​ខាត​យ៉ាងដំណំ បង្ក​ការភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី យប់ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ផ្ទះ​លេខ​៤០៦ ស្ថិតក្នុង​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​TUNDRA ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោគជាំ បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​៣៧១ ហើយ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ បណ្ដាលឲ្យ​រេ​ចង្កូត​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​អស់​២​ខ្នង និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ ។ ភ្លាម​នោះ​ម្ចាស់​រថយន្ត​បង្ក​បាន​រងរបួស​ស្រាល និង​បើក​ទ្វេ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ​។ តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ផ្ទះ និង​អ្នក​នៅ​ក្បែរ​កន្លែងកើតហេតុ​រងរបួស​នោះ​ទេ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង រួច​ស្ទួច​រថយន្តបង្ក​យកទៅរ​ក្សា​ទុក​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ រងចាំ​ដោះ​ស្រាល​តាម​នីតិវិធី​ច្បាប់​៕
12347907_449011641950598_6087069672231418449_n 12390862_449011621950600_7512049968423144990_n 12392028_449011591950603_1423552559811262676_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya