ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​២​នាក់​បងប្អូន​ជីដូនមួយ រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​លង់​ស្លាប់​ទាំង​២​នាក់

ក្មេងស្រី​២​នាក់​បងប្អូន​ជីដូនមួយ រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​លង់​ស្លាប់​ទាំង​២​នាក់

កំពង់ចាម​៖ ក្មេងស្រី​២​នាក់​បងប្អូន​ជីដូន​មួយ​នឹង​គ្នា​ម្នាក់​អាយុ​៤​ឆ្នាំ​និង ម្នាក់​ទៀត​អាយុ​១១​ឆ្នាំ​បាន​លង់ទឹក​ស្រះ​ស្លាប់​បាត់បង់​ជីវិត​ជា​មួយ គ្នា​គ្រា​ដែល​ឪពុក​ម្ដាយ​ចេញ​ទៅ​ធ្វើការ​នៅ​ឯ​ចំការ​ហើយ​ក្មេង​ស្រី រងគ្រោះ​ទាំង​២​នាក់​បាន​នាំគ្នា​ទៅ​ដើរលេង​នៅ​ក្បែរ​មាត់​ទឹកស្រះ​ខាង ក្រោយ​ភូមិ​មាន​ជម្រៅ​ជិត​២​ម៉ែត្រ​។​
​ហេតុការណ៍​ដែល​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នេះ​បាន​កើតមានឡើង​កាលពី វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១២​ធ្នូ​២០១៥ ស្ថិតនៅក្នុង​ភូមិ​អូរ​ដាយ​ឃុំ​ស្ពឺ​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​។​
​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹង​ថា​ក្មេងស្រី​រងគ្រោះ​ទី​១​មានឈ្មោះ គឿ​ស៊ា​ម៉ី​អាយុ​៤​ឆ្នាំ ទី​២​ឈ្មោះ​លេង​រដ្ឋា​អាយុ​១១​ឆ្នាំ​ទាំង​២​នាក់​មាន​ផ្ទះ​នៅ​ជិត​គ្នា​ក្នុង ភូមិ​កើតហេតុ​ខាងលើ​ដោយ​បាត់​មិនឃើញ​កូនស្រី​ឪពុកម្ដាយ​បាននាំគ្នា ដើររក​ស្រាប់តែ​ប្រទះ​ឃើញ​ស្បែកជើង​កូន​នៅ​ក្បែរ​មាត់​ស្រះ​ទើប​ដឹងថា​កូន ត្រូវ​លង់ទឹក​ក៏​បាន​នាំគ្នា​ចុះ​ស្រង់​ឡើងមក​លើគោក​តែ​មិន​អាច​ជួយ សង្គ្រោះ​ជីវិត​បាន​ឡើយ​។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ករណី​នេះ​អាច​ក្មេងស្រី​បង​រអិល​ជើង​ធ្លាក់ ចូល​ក្នុង​ទឹកស្រះ​ហើយ​ក៏​ស្រ​វ៉ា​ចាប់​ទាញ​យក​ក្មេងស្រី​ប្អូន​លង់​ស្លាប់ ទាំង​២​នាក់​តែ​ម្ដង​៕
65003 65004

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya