ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ទីន សុវណ្ណនី ប្រើ​ច្បាប់​ព្រៃ​អាង​អំណាច អាងខ្នង​ធំ​ឬ ? ​

លោក​ទីន សុវណ្ណនី ប្រើ​ច្បាប់​ព្រៃ​អាង​អំណាច អាងខ្នង​ធំ​ឬ ? ​

ខេត្ត​រតនគិរី ៖ លោក​ឈ្មោះ​ទីន​សុវណ្ណនី ប្រធាន​ពន្ធនាគា​ខេត្ត​រតនគិរី​ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​៣៥​នាក​បាន​ផ្តិតមេដៃ​ប្តឹង​ចោទប្រកាន់​ពី​បទ​ល្បួង​ក្មេង​ស្រី​ជា​អ្នកទោស​ទៅ​រំលោភ​សេព​សន្ធ​វៈ​ចំនួន​០៣​លើក​នៅ​ផ្ទះ​របស់​ខ្លួន​។ និង​បាន​ប្រព្រឹត្ត​ដោយ​យក​ពន្ធនាគារ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដូច​ជា​បញ្ជេញ​អ្នកទោស​ទៅ​ក្រៅ​បរិវេណ​ពន្ធនាគារ​តាមតែ​អំពើ​ចិត្ត​ដើម្បី​បំរើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហើយ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​មក​គំរាម​គំហែង​មន្ត្រីក្រោមឱវាទ​រំលោភ​យ​កដី​ពន្ធនាគារ​សាងសង់​គេហដ្ឋាន​ផ្ទាល់​ធ្វើ​ជា​កម្ម​សិទ្ធ​។ តាម​ប្រភព​ពី​ក្រុម​កូនចៅ​ក្រោម​ឱ្យ​វាទ​នោះ​បាន​ឱ្យដឹងថា​អ្នកទោស​ស្រី​ដែល​យក​ទៅ​រួមរក្ស​នៅផ្ទះ​បាន​សម្រេច​ចំនួន​៣​លើ​ក​នោះ​ឈ្មោះ​ទីង ប៉េក​។ ប្រភព​បន្តទៀតថា​ចាប់តាំងពី​លោក​ប្រធាន​ពន្ធនាគារ​ថ្មី​មក​កាន់​មុខតំណែង​ភ្លាម​ការគ្រប់គ្រង​មាន​ការប្រែប្រួល​ភ្លាម​ដែរ​ដូចជា​ការបើក​អោយ​អ្នកទោស​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​ទាក់ទង​អោយ​បងប្អូន​សាច់ញាតិ​អ្នក​ជាប់​ឃុំ​មកជួប​គាត់​រក​ប្រាក់​ចំណូល​តាម​រយៈ​ការប្តូរ​បន្ទប់​ពី​អាគារ​B​មក​អាគារ​A​ទា​ប្រាក់​ក្នុង​ម្នាក់​ចាប់ពី​២០០​ដុល្លា​ដល់​រាប់ពាន់​ដុល្លា​តាម​អ្នកមាន ឫ​អ្នកក្រ​។ រួច​ដក​អ្នកទោស​ចេញមកក្រៅ​ធ្វើ​ចុងភៅ ធ្វើ​ពលកម្ម និង​សិប្បកម្ម អោយតែ​មាន​លុយ​មិន​គិត​ពី​ទណ្ឌិត ឬ​អ្នកទោស​ចាស់​ឬ​ចូល​ថ្មី​ឡើយ​។ បច្ចុប្បន្ន៍​អ្នកទោស​ដែល​នៅ​ខាងក្រៅប​ន្ទ​ប់មាន​ចំនួន​៦៥​នាក់​ក្នុងនោះ​មាន​បទល្មើស​គ្រឿងញៀន​មិនទាន់​កាត់ទោស​ផងដែរ​។ ហើយ​កាលពី​ខែ​០១ ដល់​ខែ​០៣ ឆ្នាំ​២០១៥​រដូវ​ចន្ទី​លោក​ប្រធាន​បាន​យក​អ្នកទោស​ចំនួន​០៩​នាក់​ទៅ​ដេក​នៅ​ចំការ​ចន្ទី​នៅ​ចំការ​របស់​លោក​ហេង សម្បត្តិ អស់​រយៈពេល​៣​ខែ អ្នកទោស​ដែល​បានឲ្យ​ទៅមាន​៖១. ទីង ភិន ២.​យ៉ោះ ណេង ៣.​ម៉ឺន ឆក ៤.​ខន ខ្លឹង ៥.​ចាង សំផន ៦.​ចាង ហ្វាង ៧.​ឡាត់ បញ្ញា ៨.​ស៊ិន សាន្ត ៩.​អ៊ូ​ង ប៊ីន ។ និង​មាន​មន្ត្រី​ការពារ​គឺ​លោក ស៊ូ​យ កែ​ឡាំ​យប់​ឡើង​ដើរ​ផឹកស៊ី​និង​ប្រើប្រាស់​គ្រឿងញៀន​តាម​ចិត្ត​និង​បើកដៃ​អោយ​ទណ្ឌិ​ឈ្មោះ​ខនខ្លឹ​ង​ចេញ​ក្រៅ​បើកឡាន​តាមចិត្ត​ពាសពេញ​ខេត្ត​។ ក្រុម​មន្តី​ក្រោម​ឱ្យ​វា​ទរៀម​រាប់​ជា​ហូរហែ​រថា​មិនតែប៉ុណ្ណោះ​ថែមទាំង​យក​អ្នកទោស​ស្រីៗ​ទៅ​កំដ​ការ​ផឹកស៊ី​នៅ​ស្រះ​ក្រោយ​គុក​ញឹកញាប់​ទៀតផង​។ ប្រើប្រាស់​អ្នកទោស​សាងសង់​ផ្ទះ​២៤​ម៉ោង​ដេក​នៅ​ទ​ក្រៅ​ពន្ធនាគា ។ និង​បើក​បំរើ​សេវា​ទូរស័ព្ទ​សាធារណៈ ដោយ​ផ្តល់ឱ្យ​យ​អ្នកទោស​និយាយ​យកលុយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រាក់ចំណូល​បាន​មក​ពី​អ្នកទោស​ធ្វើ​សិប្បកម្ម​ក្នុង​មួយ​ខែ​លកបាន​ចំនួន​២.០០០.០០០​រៀល​ប្រមូល​យក​ទាំងអស់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​និង​ប្រមូល​ថ្លៃ​ភ្លើង​តាម​បន្ទប់​ដែល​មាន​ប្រើប្រាស់​ទូរទស្សន៍​និង​កង្ហា​មួយខែ​៥០​ម៉ឺន​រៀល​៦០​ម៉ឺន​រៀល​មិន​ដែល​បង់​ប្រាក់​ចូល​ក្នុង​អង្គភាព​ឡើយ​។ យក​អង្គភាព​ជា​ខ្នង​បើក​សិប្បកម្ម​ផ្ទាល់ខ្លួន​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​បាន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ​ខ្លួនឯង​ប្រើ​អំណាច​ផ្តាច់ការ​គំរាម​គំហែង​មន្ត្រី​ក្រោម​ឱ​វ៉ាទ​យកឈ្មោះ​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ​គាបសង្កត់​មន្ត្រី​ជេរ​ប្រមាថ​មើលងាយ​មើលថោក​ម​ន្រី្ត​គ្រប់គ្នា​។ លោក​ប្រធាន​ទីន​សុវណ្ណនី​យក​អ្នក​ទោ​ស្រី​ទៅ​ធ្វើការ​បោស​ជួត​ផ្ទះ​គាត់​ជា​រៀងរាល់ថ្ងៃ​ដោយ​មាន​ទណ្ឌិត​ឈ្មោះ​ខន​ខ្លឹង​ជា​អ្នក​បើក​ឡាន​ជូនទៅ​គ្មាន​កងការពារ​ឡើយ​ហើយ​ថ្មីៗ​នេះ​កាលពី​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២៩១៥​លោក​ប្រធាន​ពន្ធនាគារ​ក៏​ទូរស័ព្ទ​អោយឈ្មោះ​ខ្យាល់​ប៉ា​ង៉ាង​ប្រធាន​ការិយាលយ​អប់រំ​កែប្រែ​និង​ឃុច​ចា​ឡាត់​ប្រធានការិយាល័យ​ប្រតិប​ត្តិ​ធ្វើការ​ឆែកឆេរ​បន្ទប់​ឃុំឃាំ​ស្ត្រី​ដោយ​ប្រាប់​ថា​បាត់​លុយ​នៅ​ផ្ទះ​ចំនួន​បួន​លាន​រៀល​សង្ស័យ​ទណ្ឌិត​ទីង​ប៉េក​ដែល​ទៅ​បោសសំអាត​លួច​ក្រោយ​ឆែកឆេរ​ក៏​ឃើញ​នៅក្នុង​កន្ថោ​ទណ្ឌិត​ទីង ប៉េក លោក​ប្រធាន​ក៏​ហៅ​ទណ្ឌិត​ទីង ប៉េក ជួប​ជាសំងាត់​ក៏​ស្ងាត់​ទៅ​វិញ​។ លុះដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ទណ្ឌិត​ទីង​ប៉េក​បាន​និយាយ​ប្រាប់​មន្ត្រី​និង​អ្នកទោស​ស្រី្តក្នុង​បន្ទប់​ថា​លោក​ប្រធាន​ពន្ធនាគារ​មិន​ហ៊ាន​ធ្វើ​អី​គេ​ទេ​បើ​ហ៊ាន​ប្តឹង​គេ​និង​ប្តឹង​អង្គការ​វិញ​ពី​បទ​យក​គេ​ទៅ​រួម​រ័ក្ស​ចំនួន​៣​លោក​អោយ​លុយ​២​លើក​អត់លុយ​១​លើក​ក្រោយ​ឮ​ទណ្ឌិត​ទីង​ប៉េក​និយាយ​បែប​នេះ​ហើយ​មិន​ហ៊ាន​ដាក់វិន័យ​ទៀត​ព្រោះ​លោក​ប្រធាន​ខ្លាច​បែក​រឿង​នេះ​ជា​សាធារណៈ​និង​មានទោស​ពៃ​ដល់​ខ្លួន​។ កន្លង​មក​មេ​គុក​និង​មេ​រង​គុក​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ជាប់គុក​ពី​បទ​សារាចរ​អោយ​គ្រឿងញៀន​អោយ​អ្នកទោស​នៅក្នុង​គុក​ហើយ​បាន​ជាប់គុក​នៅ​ខេត្ត​សៀម​មិនទាន់​នឹង​ថ្ងៃ​ចេញ​ផង​ចុះ​មេ​គុក​ទីន​សុវណ្ណនី​ប្រព្រឹត្ត​អំពើពុករលួយ​នឹង​ល្បិច​ខូច​រាប់ម៉ឺន​ជំ​ពួក​បែបនេះ​តើ​ថ្នាក់លើ​ចាប់​ដាក់គុក​ដែល​ឫ​អត់​។ សូមបញ្ជាក់​ថា​យើងខ្ញុំ​ទាំងអស់គ្នា​មាន​ការភ័យខ្លាច​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​គ្រប់គ្នា ព្រោះ​លោក​ទីន សុវណ្ណនី ប្រើ​ច្បាប់​ព្រៃ​អាង​អំណាច​អាងខ្នង​ធំ​ខ្លាច​ពួក​យើង​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ប្រការ​ណាមួយ​៕

12358374_1658947534348307_1170605117_n 12359587_1658947584348302_400825896_o 12380484_1658947567681637_2047585647_n 12388079_1658947557681638_1658297974_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya