ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាល​ឲ្យ មនុស្ស​១៥​នាក់ រងរបួស​ធ្ងន់ ស្រាល ​

ឡាន​បុក​ឡាន បណ្តាល​ឲ្យ មនុស្ស​១៥​នាក់ រងរបួស​ធ្ងន់ ស្រាល ​

កណ្តាល ៖ ហេតុការណ៍​នេះ បាន​កើតមានឡើង​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១១៖២០​នាទី​លើ កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ភូមិ​ទួល​សាលាឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស្លែ ពាក់​ស្កាក​លេខ​ភ្នំពេញ 2T 1436 បើកបរ​ដោយ​ឈ្មោះ ស៊ឹង ធឿន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​ទីលំនៅ​ភូមិ​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក​ស្រុក បទុម​សាគរ ខេត្ត​កោះកុង បាន បើក​មកពី​ទិស​ខាងលិច ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​សាំ​យ៉ុង បាន​ឈប់​ដាក់​ម៉ូយ ស្រប​ពេល​កំពុងតែ​ឈប់​ក៍​មាន​រថយន្ត​ដឹក​កុង​ទីន័​រម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3A 0258 ជា​កម្ម​សិទ្ធ​ក្រុមហ៊ុន អ៊ុយញ៉ុង អ្នកបើកបរ​មិន​ដឹង​ឈ្មោះ បើក​មក​ពី​លិច ទៅ​កើត ក្នុង​ទិសដៅ​ស្របគ្នា បាន​បុក​ពីក្រោយ​រថយន្ត​សាំង​យ៉ុង​ដែល​ឈប់  ចំហៀង​ខាងឆ្វេង អូស​មក​ផ្ទប់​និង​បង្គោល​ភ្លើង ធ្លាក់​ក្នុង ប្រឡាយ​ខាងត្បូង​តែម្ដង បណ្ដាល​ឲ្យ រងរបួស​អ្នកជិះ​ក្នុង​រថយន្ត​សាំង​យ៉ុង ទាំង​ក្មេង ទាំងចាស់ សរុប ១៥​នាក់ ប្រុស​០៥​នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​០២​ស្រី ។​
​ខូច​រថយន្ត​ទាំង​០២ គ្រឿង និង​បាក់​បង្គោល​ភ្លើង​១​ដើម ចំពោះ អ្នករងរបួស​នៅក្នុង​រថយន្ត សាំង​យ៉ុង ទាំងអស់​មាន​ទីលំនៅ​ភូមិ​អណ្ដូងទឹក​ឃុំ​អណ្ដូងទឹក ស្រុក​បទុម​សាគរ និង​ស្រុក​ស្រែអំបិល ខេត្ត កោះកុង​។​
​ករណី​នេះ​កំលាំង​ជំនាញ បាន​ធ្វើការ​វាស់វែង យក​មធ្យោយបាយ ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុក​អង្គ ស្នួល​។ បន្ទាប់ពី​កើតហេតុ​អ្នកបើករថយន្ត​កុងតឺន័រ បាន​រត់គេចខ្លួន​បាត់​ស្រមោល​តែម្តង​៕1 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya