ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មេ​តុងទីន​ប្រមូល​លុយ​ពី​កូនៗ​បាន​ជាង​២​លាន​ដុល្លារ គេចខ្លួនបាត់​ ​

មេ​តុងទីន​ប្រមូល​លុយ​ពី​កូនៗ​បាន​ជាង​២​លាន​ដុល្លារ គេចខ្លួនបាត់​ ​

ភ្នំពេញ​៖ ទឹកប្រាក់​ប្រមាណ​ជាង​២​លាន​ដុល្លា​ត្រូវបាន​មេ​តុងទីន​ប្រមូល​ពី​កូនៗ​ដែល​បាន​លេង​ជាមួយ​មាន​គ្នា​ជាង​២០០​នាក់​នោះ​ត្រូវ​មេ​តុងទីន​ប្រមូលបាន​ហើយ​រត់​គេចខ្លួន​បាត់​ប​ង្ករ​ការភ្ញាក់ផ្អើល​ដល់​កូនៗ​មក​ចោមរោម​នៅមុខ​ផ្ទះ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២​ខែ​ធ្នួ​ឆ្នាំ​២០១៥ ស្ថិតនៅក្នុង ក្រុម​៧ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​មេ​តុងទីន​ដែល​រត់​បាត់​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ុយ ហួ​ច (​ហៅ​ម៉ែ​អ​ចិន​) ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​ប្រកប​មុខរបរ​ធ្វើ​ជា​មេ​តុងទីន​និង​ដើរ​ចង​ការប្រាក់ ដែល​មាន​ប្តី​ឈ្មោះ លឹម ស៊ី​ណាត (​ហៅ​ជាង​) ជា​ប្រធាន​ក្រុម​ទៀត​ផង​ហើយ​មានកូន​ក្នុងបន្ទុក​៥​នាក់​ស្រី​៣​។​
​ប្រភព​ពី​កូន​តុង​ទីន​ម្នាក់​បាន​អោយដឹងថា​ការ​ដែល​ពួកគាត់​មក​ប្រមូលផ្តុំ​នៅ​មុខ​ផ្ទះ​មេ​តុងទីន​ជាច្រើន​បែបនេះ​គឺ​ព្រោះតែ​មេ​តុងទីន​បាន​ប្រមូល​លុយ​ពី​ពួកគាត់​បើ​សរុប​ទៅ​ជាង​២​លាន​ដុល្លា​ហើយ​រត់​ទៅ​បាត់​។​
​ប្រភព​ដដែល​បាន​អោយដឹងទៀតថា​តុងទីន​ដែល​ពួកគាត់​លេង​នោះ​មាន​ច្រើន​វាក់​គឺ​និង​ច្រើន​ក្បាល​ហើយ​ក្នុង​១​ក្បាល​១០០​ដុល្លា ៦០​ដុល្ល ៥០​ដុល្លា ៣០​ដុល្លា ក្នុង​១​ខែ​។ ហើយ​គ្រាន់តែ​លុយ​អ្នកលេង​តុងទីន​ដែល​មេ​ប្រមូលបាន​នោះ​ក្នុង​ម្នាក់ៗ​អស់​រាប់ពាន់​រាប់ម៉ឺន​ដុល្លា​។ ក្នុង​នោះ​ក៍មាន​អ្នកខ្លះ​បាន​ចាញ់បោក​ដោយសារតែ​ប្រាក់​ចងការ​ដោយ​អោយ​ផ្លង់​ដី​ទៅ​មេតុង​ទីននោះ​ដាក់​ដើម្បី​បានការ​ប្រាក់​និង​អ្នកខ្លះ​ទៀត​បាន​អោយ​លុយ​ទៅ​មេ​តុងទីន​នោះ​យក​ប្រាក់​ទៅ​ដាក់​ចងការ​អោយ​គេ​ព្រោះ​ចង់បាន​ការប្រាក់​ស៊ី​នោះ​ក៏​អស់​រាប់ពាន់​ម៉ឺន​ដុល្លា​ដែរ​។​
​ប្រភព​ពី​កូន​តុងទីន​ខ្លះ​បាន​និយាយថា​មូលហេតុ​ដែល​ពួកគាត់​ជឿ​ទុកចិត្ត​ហើយ​បាន​លេង​តុងទីន​ជាមួយ​នោះ​ព្រោះ​គាត់​ជា​មនុស្ស​រស់​នៅក្នុង​ភូមិ​នឹង​ហើយ​ប្តី​របស់​មេ​តុងទីន​ជា​ប្រធាន​ក្រុម​ទៀត​។ ពួកគាត់​ប្រាប់​ថា​កន្លង​មក​ការលេង​តុងទីន​និង​ដាក់​ប្រាក់​ចងកា​ជាមួយ​គាត់​ជាង​១០​ឆ្នាំ​មកហើយ​ពុំដែល​មាន​បញ្ហា​អី​កើតឡើង​ទេ​។​
​ពួកគាត់​បាន​បន្ត​ថា​មុន​ថ្ងៃ​ដែល​មេ​តុងទីន​រត់​នោះ​គឺ​ថ្ងៃទី​១១​ខ​ធ្នួ​ឆ្នាំ​២០១៥​មេ​តុងទីន​នោះ​បាន​ដើរ​ប្រមូល​លុយ​ពី​កូនៗ​បាន​ប្រមាណ​ជាជាង​១​ម៉ឺន​បន្ថែមទៀត​ទើប​រត់គេចខ្លួន​បាត់​។​
​ក្រោយ​ពី​ដឹង​ថា​មេ​រត់​បាត់​កូនៗ​ទាំ​អស់​ជាង​២០០​នាក់​បាន​មក​ប្រមូលផ្តុំ​នៅមុខ​ផ្ទះ​មេក​កក​ញ​និង​ថា​ថ្ងៃ​ច័ន្ទ​និង​នាំគ្នា​ទៅ​ដាក​ពាក្យបណ្តឹង​នៅ​តុលាការ​៕
12321625_448741465310949_4934324845823457591_n 12346422_448741378644291_476728483378217779_n 12391325_448741431977619_7222090131477114448_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya