ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​ ​

ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​ ​

កំពង់ស្ពឺ ៖ នៅ​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​២១​និង​៥៥​នាទី ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤​គីឡូម៉ែត្រ​លេខ ៣១-៣២​ចំណុច​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​C125 សេរី​2011 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY.5768 បើកបរ​ដោយ​ឈ្មោះ​ហ៊ូ ឈៀវ​នី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ ព្រែក​លាវ ឃុំ​រកាអា ស្រុក​កងមាស ខេត្ត​កំពង់ចាម​ធ្វើការ​រោងចក្រ​សា​ប្រ៊ី​ណា បាន​ចេញពី​កន្លែង​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​ដោយ ធ្វើដំណើរ​មកពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត​ពីក្រោយ​១​គ្រឿង ពេញទំហឹង ហើយ​រថយន្ត ត្រូវបាន​គេ​ស្គាល់​ម៉ាក​ហ៊ី​យ៉ិន​ដាយ​(​កូរ៉េ​) ពណ៌​ក្រហម​អ្នកបើកបរ​មិន ស្គាល់ ឈ្មោះ និង​ទីលំនៅ​ដែល​កំពុង​ឈប់​នៅលើ​ចិញ្ចើមផ្លូវ​ខាងស្តាំ​ស្រប​ទិស បណ្តាល​ឲ្យ​អ្នកបើក ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកបើករថយន្ត​បាន​បើករថយន្ត​គេចខ្លួនបាត់​។ រថយន្ត​ខាងលើ​បាន​ឈប់​ទំនង​ដើរ​រក​ទិញ​អី បាន​មួយសន្ទុះ​ក៏​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​បើក​លឿន ហើយ​ទំនងជា​មិន​បាន​មើល​ច្បាស់ ក៏​បណ្តាល​ឲ្យ​បុក​ពីក្រោយ ពេញទំហឹង បណ្តាល​ឲ្យ​ជន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។ សាក្សី​ខ្លះ​បាន​និយាយថា ក្រោយពី​បាន​ដឹង មាន​មនុស្ស​រថយន្ត​ខាង​លើ​អ្នក​បើក​បាន​ឡើង​បើក​យ៉ាង​ប្រញាប់ ចេញពី​កន្លែងកើតហេតុ​សំដៅ​មក​ផ្លូវជាតិ​លេខ​៤១​ទៅ​ទិស​ខាងត្បូង​បាត់ស្រមោល បន្សល់​ទុក​សព​រងគ្រោះ​នៅ​កន្លែងកើតហេតុ​។ ចំពោះ​សព​និង​វត្ថុតាង​ម៉ូតូ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya