ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្លាប់​៦​នាក់​របួសធ្ងន់ និង​ស្រាល ១១​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្លាប់​៦​នាក់​របួសធ្ងន់ និង​ស្រាល ១១​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៩​លើក ក្នុង​នោះ​យប់ ៤​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី​២​នាក់​) អ្នករងរបួស​ធ្ងន់ ៨​នាក់ ( ស្រី​៤​នាក់​) និង​រង​របួសស្រាល ៣​នាក់ (​ស្រី​១​នាក់​)​។​
​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត យានយន្ត​សរុប ចំនួន ១២​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់​។​
​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យដឹងថា មូលហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក​,​មិន​ប្រកាន់​ស្កាំ ១​លើក ,​បត់​គ្រោះថ្នាក់ ២​លើក ,​មិន​គោរព​សិទ្ធិ ១​លើក​និង​សុខភាព​ងងុយដេក ១​លើក​ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ (​យប់ ១​នាក់​)​។​
​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ១៨៥៧​គ្រឿង (​រថយន្ត​ធំ ៩៣៧​គ្រឿង​) ស្មើនឹង ១៨៧៦​ករណី​, ល្មើស​ក្រដាស​ស្នាម ១០២៧​គ្រឿង ស្មើនឹង ១០៤១​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៨២៧​គ្រឿង ស្មើនឹង ៨៣៥​ករណី ។ ដោយឡែក​សម្រាប់​ម៉ូតូ នា​ថ្ងៃ​ដដែល ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ១១៤៩​គ្រឿង​៕

12346540_1503692203267343_1668327824229569721_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya