ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ លង់ទឹក​ស្លាប់ នៅ​វត្ត​ជ័យ​ឧត្តុង្គ ​

ស្ត្រី​ម្នាក់ លង់ទឹក​ស្លាប់ នៅ​វត្ត​ជ័យ​ឧត្តុង្គ ​

កំពត​៖ ស្ត្រី​វិកល​ច​រឹក​ម្នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ ក្នុង​ទឹក​ព្រែក​កំពង់បាយ​កំពត ចំណុច​ខាងជើង​ស្ពានថ្ម​ថ្មី ក្បែរ​ផ្ទះសំណាក់​គី​គី ស្ថិតក្នុង​ភូមិ​កំពង់បាយ ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ត្រូវបាន​អាជ្ញាធរ​បញ្ជូនទៅ ធ្វើការ​បូជាសព រួចរាល់​អស់ហើយ ក្នុង​វត្ត​ជ័យ​ឧត្តុង ស្ថិតក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត នៅ​រសៀល នៃ​ថ្ងៃ​ដដែល​នេះ​។ ដោយសារ​ជនរងគ្រោះ ជា​មនុស្ស​វិកល​ច​រឹក គ្មាន​បងប្អូន ញាត្តិមិត្ត ទើប​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ក្រោយ​ធ្វើ​កោសល្យវិច្ច័យ​រួច ក៏​បាន​ឯកភាពគ្នា នាំ​យក​សាកសព​ជនរងគ្រោះ ទៅ​បូជា​ដូច្នេះ​។ ស្ត្រី​រងគ្រោះ​មាន​អាយុ ប្រមាណ​ជាង​៣០​ឆ្នាំ​៕

khada0207

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya