ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន្រ​យ័ត្ន​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាលឲ្យ​របួសធ្ងន់​2​នាក់​ ​

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន្រ​យ័ត្ន​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាលឲ្យ​របួសធ្ងន់​2​នាក់​ ​

ភ្នំពេញ​៖​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិនបាន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុក​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​កាត់​ពីមុខ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងលិច​ជាប់​និង​វត្តភ្នំ តាម​បណ្ដោយ​ផ្លូវ​៤៧ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​
​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ណៃ​ហ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ.6669 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​ល្មម តាម​បណ្ដោយ​ផ្លូវ​៤៧ ពី​ជើង​ទៅ​ត្បួង ដែល​បំរុង​បទ​ឆ្លងផ្លូវ ខ​ណះពេល​​មកដល់​ចំណុច​កើតហេតុ​បាន​ពាក់កណ្ដាល​ស្រាប់តែ​មាន ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ស្មា​ក់វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1CM.8579 ជិះ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​គៀប​ជាប់​គ្នា និង​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​របួសធ្ងន់​ធ្ងន់​ទាំងសងខាង​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​។​
​សមត្ថកិច្ច​ប្រាប់ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បណ្តាលមកពី​ការបើកបរ​មិន​គោរព​ច្បាប់ និង​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ខុសច្បាប់​ចរាច​រណ៍​ទើប​បង្កអោយមាន​គ្រោះថ្នាក់​យ៉ាង​នេះ​កើត​ឡង​បាន​។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែកឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី រងចាំ​ដោះស្រាយ​តាម​ក្រោយ​៕

12360332_448718838646545_6568388821867441140_n 12376270_448718811979881_763820247011649989_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya