ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បុរស​៣​នាក់​ពុល​ស្រាស​២​នាក់​ស្រាល​ម្នាក់​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ ​

បុរស​៣​នាក់​ពុល​ស្រាស​២​នាក់​ស្រាល​ម្នាក់​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ ​

កំពង់ឆ្នាំង ៖​បុរស​ម្នាក់​មាន​អាការៈ​ធ្ងន់ធ្ងរ និង ២​នាក់​បាន​ពុល​ស្រាស ក្រោយពី​បាន​នាំគ្នាំ​ទិញ​ស្រាស​យក​មក​ផឹក​ជុំគ្នា ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​អូរសណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​
​ជនរងគ្រោះ​ដោយសារ​ពុល​ស្រាស​នេះ​ឈ្មោះ​គង់ សុ​ហាក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ ជនរងគ្រោះ​មាន​អាកា​រះ​ធ្ងន់ធ្ងរ​ខ្លាំង​រហូត​សន្លប់​បាត់ស្មារតី ដែល​នៅពេលនេះ​កំពុង សង្គ្រោះបន្ទាន់​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ។ រីឯ​ជនរងគ្រោះ​២​នាក់​ទៀត​មិន​ត្រូវបាន​គេ​ប្រាប់​ឈ្មោះ​អោយ​ដឹង​ឡើយ ព្រោះ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ មាន​អាកា​រះ​ស្រាល ហើយ​មិន​ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​នោះ​ទេ ។​
​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ជនរងគ្រោះ​ឈ្មោះ​គង់ សុ​ហាក់ បាន​ទិញ​ស្រាស​ទទួល​មិត្ត​ភ័ក្តិ​២​នាក់​ដែល​មក​លេង​ផ្ទះ ក្រោយ​ពេល​ផឹក​ហើយ​ជនរងគ្រោះ​ឈ្មោះ​គង់ សុ​ហាក់ បាន​ចាប់ផ្តើម​មាន​អាកា​រះ​មិន​ស្រួល​នៅវេលា​ម៉ោងជាង​១១​យប់ រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ទើប​សន្លប់​បាត់ស្មារតី ហើយ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​តែម្តង ។​
​លោក​សូរិ​ន្ទី រ៉ា​វុឌ្ឍី ប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះ​មាន​អាកា​រះ​ធ្ងន់ធ្ងរ ដោយសារ​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​យឺត​ពេល ដែល​នៅពេលនេះ​ក្រុម​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ៕

12341225_448537761997986_5028166802418276111_n 12359853_448537798664649_7257336569885657928_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya