ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​ទម្លាក់ចោល​ក្នុង​ភក់ ស្លាប់​ហើយ នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ ​

ក្មេងប្រុស​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​ទម្លាក់ចោល​ក្នុង​ភក់ ស្លាប់​ហើយ នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ ​

កោះកុង​៖  ក្មេងប្រុស​ម្នាក់​ដែល​ត្រូវបាន​ជន​មិន​ស្គាល់​មុខ វាយ​ទម្លាក់ចោល​ក្នុង​ភក់ ប្លន់​យក​ម៉ូតូ ហើយ​ត្រូវបាន​អ្នក​ឃ្វាលក្របី ប្រទះឃើញ​កាលពី រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​បាន​ស្លាប់​ហើយ នៅក្នុង​មន្ទីរពេទ្យ​ត្រាត​ប្រទេស​ថៃ នៅ​ម៉ោង​១០​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។ ចំពោះ​សាកសព​ក្មេង​ប្រុស​ត្រូវបាន​បញ្ជូន​មក​លំនៅដ្ឋាន​វិញ​ដើម្បីឲ្យ ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ហើយ​ចំពោះ​ករណីនេះ កម្លាំង​សម្ថតិកិច្ច​កំពង់ធ្វើកា​រ​ស្រាវជ្រាវ ដើម្បី​យក​ជនសង្ស័យ​មក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​។​

សូមបញ្ជាក់​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​និង​ប្រទះឃើញ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។​

បើ​តាម​ពូ​របស់​ក្មេងប្រុស​រងគ្រោះ បានឲ្យដឹងថា ក្មេងប្រុស​នេះ ឈ្មោះ យន់ បូរ៉ាត់​អាយុ​១៤​ឆ្នាំ ហើយ​ក្មួយប្រុស របស់ខ្លួន បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​តាំងពី​ព្រលឹម បាត់​ដំណឹង​ឈឹង រហូត​រសៀល​នេះ​ទើប​ដឹង​ដំណឹង​ថា ត្រូវបាន​ជន មិន​ស្គាល់​មុខ វាយ​ដេក​កប់​ភួក​។​

​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង របស់​សមត្ថកិច្ច​ជំនាញ ថា​ករណី​ក្មេងប្រុស ជា​អំពើ​ប្លន់​ក៏​ព្រោះតែ​ក្មេងប្រុស​នេះ បាន​ជិះ​ម៉ូតូ​ស្កុប​ពី មួយ​គ្រឿង​ចេញពី​ផ្ទះ​តាំងពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង ២​និង​៣០ រសៀល​ត្រូវបាន​អ្នក​ឃ្វាល ក្របី​ប្រទះឃើញ ដេក​កប់​ក្នុង​ភួក ប៉ុន្តែ​មិនឃើញ​ម៉ូតូ ដែល​ជិះ​ចេញពីផ្ទះ កាលពី​ព្រឹក​ទេ​៕

12279046_1626988900897952_309370577569445277_n KS00048

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya