ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នៅភ្លើងស្ដុបអូរឫស្សី (ម្ដុំ គួកជេម៉ូតូ) តាមបណ្ដោយផ្លូវលេខ ១៨២ កែងផ្លូវលេខ១៦១ ក្នុងសង្កាត់ វាល់វង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្ដឡិចស៊ីស RX 300 ពណ៌ ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2R-9688 បានធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ១៨២ពីលិចទៅកើត ហើយដល់ ចំណុចភ្លើងស្ដុបផ្លូវលេខ១៦១ បានបត់ ទៅខាងជើង ពេលនោះស្រាប់តែរថយន្ដ ដឹកទឹកផ្លែឈើ Yeo´s របស់
ក្រុមហ៊ុន ស៊ូស៊ូអាហរ័ណ នីហរ័ណ ពាក់ស្លាកលេខ ភ្នំពេញ 2V-9658 បើកក្នុងល្បឿនស្រប នឹងរថយន្ដឡិចស៊ីស ហើយទៅកៀររថ យន្ដនេះបណ្ដាលឱ្យកៀបជាប់គ្នា ធ្លាក់ កាង និងខូចខាតទ្វារមួយចំហៀង ។ ពេល នោះអ្នកបើកបររថយន្ដដឹកទឹកផ្លែឈើ Yeo´s មានបំណងបើកគេចមិនទទួល ខុសត្រូវក្នុងករណីនេះ តែដោយទៅមុខ មិនរួចក៏
ឈប់សុំចរចាជាមួយភាគីរថ យន្ដឡិចស៊ីសដោយចេញសំណងការ ខូចខាតចំនួន២០០ដុល្លារ ខណៈដែល ម្ចាស់រថយន្ដឡិចស៊ីសទាមទារ៣០០ ដុល្លារ ៕