ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ យក​ឈ្មោះ​ក្រុមហ៊ុន Smart Mobile លក់​ទូរស័ព្ទ iPhone 6 ក្លែងក្លាយ​ ​

បុរស​ម្នាក់ យក​ឈ្មោះ​ក្រុមហ៊ុន Smart Mobile លក់​ទូរស័ព្ទ iPhone 6 ក្លែងក្លាយ​ ​

ខេត្ត​បាត់ដំបង​៖ ស្ទីល​បោក​ថ្មី បាន​លេច​ចេញ​មក​ទៀត​ហើយ​នៅលើ​ទឹកដី​ខេត្ត​បាត់ដំបង ដោយ​មាន​ជនខិលខូច​តាំងខ្លួន​ជា​បុគ្គលិក ក្រុមហ៊ុន Smart Mobile ដើរ​លក់​ទូរស័ព្ទ iPhone 6 ក្លែងក្លាយ ក្នុងតម្លៃ ៣០០​ដុល្លារ​។ ជនរងគ្រោះ​ទទូច​សមត្ថកិច្ច​ឲ្យ​តាម​ចាប់ ជន​ឆបោក និង​សូម​សាធារណជន ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​កុំឲ្យ​ចាញ់បោ​ក​ដូចខ្លួន​។​
​ប្រជាពលរដ្ឋ​ដែល​រង​ការចាញ់បោក​ដោយ​ប្រើ​ស្ទីល​ថ្មី​នេះ បាន​ប្រាប់ឲ្យដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​បុរស​ម្នាក់ តាំងខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន​ស្មា​ត ហើយ​ដើររក​ជួល​ដី​ដាក់​អង់​តែ​ន​ទូរស័ព្ទ ដោយ​ឲ្យ​តម្លៃ​ជួល​ក្នុង ១​ខែ ៤០០​ដុល្លារ ហើយ បញ្ឆោត​ឲ្យ​ម្ចាស់​ដី​ទិញ​ទូរស័ព្ទ iPhone 6 (​ក្លែងក្លាយ​) ក្នុងតម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ​តម្លៃ ៣០០​ដុល្លារ​ប៉ុណ្ណោះ​។​
​ជន​ឆបោក​រូបនេះ មាន​ភាព​ប៉ិនប្រសប់​យ៉ាងខ្លាំង​ក្នុង​ការអន្ទង​ឲ្យ​មនុស្សលង់​ចាញ់ក្នុង​មា​គ៌ា​បោកប្រាស់​របស់ខ្លួន​។ ជន​ឆបោក​រូប នេះ មិន​ត្រឹមតែ​និយាយ​លួងលោម​នោះទេ រូប​គេ​នៅ​មាន​កិច្ចសន្យា​យ៉ាង​ត្រឹមត្រូវ​ជាមួយ​ម្ចាស់​ដី​ថែមទៀត​ផង​។​
​នៅ​ក្រដាស​សន្យា​នេះ ជន​ឆបោក បាន​ផ្តិតមេដៃ និង​អះអាងថា ខ្លួន​មាន​ឈ្មោះ ចាន់ ប៊ុណា ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ ជា​តំណាង ក្រុមហ៊ុន Smart Mobile និង​ដាក់​លេខ​ទូរស័ព្ទ​ខ្លួន 096 9318011​។​
​ក្រោយពី​យក​ទូរស័ព្ទ​ក្លែងក្លាយ​លក់ ឲ្យ​ជនរងគ្រោះ បាន​លុយ​៣០០​ដុល្លារ ព្រមទាំង​ថតរូប​ប្រគល់​-​ទទួល​លុយ និង​ទូរស័ព្ទ គួរឲ្យ ជឿជាក់​ហើយ ក៏​គេចខ្លួន​បាត់ និង​ចុច​ទូរស័ព្ទ​លែង​ចូល​តែ​ម្តង​។​
​ជនរងគ្រោះ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ជួយ​ស្រាវជ្រាវ​តាមច្បាប់ ជន​ឆបោក​យក​មក​ផ្តន្ទាទោស​ផង តាមរយៈ​រូបថត​មួយ សន្លឹក ដែល​មាន​ស្រាប់ ហើយក៏​មិន​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​អី​ដែរ ហើយ​សុំ​ផ្តាំផ្ញើ​ជា​សារ​មួយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ប្រយ័ត្ន​ចាញ់ បោក​គេ​ដូច​គាត់​ទៀត​ឲ្យសោះ​៕

12360185_552633738247559_4635042216719906057_n 12373284_552633798247553_5960944351506686613_n 12376471_552633771580889_6741429048226656686_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya