ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » បែកធ្លាយ​រឿងអាស្រូវ របស់​មេ​គុក​ខេត្ត​រតនគិរី​ ​

បែកធ្លាយ​រឿងអាស្រូវ របស់​មេ​គុក​ខេត្ត​រតនគិរី​ ​

រតនគិរី ៖ មន្ត្រី​ពន្ធនាគារ​ខេត្តរតនគិរី​ចំនួន​៣៥​នាក់​បាន​ផ្ដិតមេដៃ​ប្ដឹង ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី​ឈ្មោះ​ទីន សុវណ្ណនី ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​យក​ពន្ធនាគារ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន បញ្ចេញ​អ្នកទោស​ក្រៅ​បរិវេណ​ពន្ធនាគារ​តាមតែ​អំពើ​ចិត្ត​ដើម្បី​បម្រើ​ផល ប្រយោជន៍​ផ្ទាល់ខ្លួន យកឈ្មោះ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​គំរាមកំហែង​មន្ត្រីក្រោមឱវាទ រំលោភ​យក​ដី​ពន្ធនាគារ​សាងសង់​គេហដ្ឋាន​ផ្ទាល់ខ្លួន និង​លួងលោម​អ្នកទោស​ស្រី​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ទីង ប៉េក យក​ទៅ​រួមរ័ក​នៅផ្ទះ​បាន​សម្រេច​ចំនួន​៣​លើក​។​
​ចាប់តាំងពី​លោក​ប្រធាន​ពន្ធនាគារ​ថ្មី​មក​កាន់​មុខតំណែង​ភ្លាម ការគ្រប់គ្រង​មាន​ការប្រែប្រួល​ភ្លាម​ដែរ ដូចជា​ការបើក​អោយ​អ្នកទោស​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​ទាក់ទង​អោយ​បងប្អូន សាច់ញាតិ​មក​ជួប​គាត់​រក​ប្រាក់ចំណូល តាមរយៈ​ការប្តូរ​បន្ទប់​ពី​អគារ B​មក​អគារ A​ទារ​ប្រាក់​ក្នុង​ម្នាក់​ចាប់​ពី​២០០​ដុល្លារ​ដល់​រាប់ពាន់​ដុល្លារ​តាម អ្នកមាន ឬ​អ្នកក្រ និង​ដក​អ្នកទោស​ចេញ​មក​ក្រៅ​ធ្វើ​ចុងភៅ ធ្វើ​ពលកម្ម និង​សិប្បកម្ម អោយតែ​មាន​លុយ​មិន​គិត​ពី​ទណ្ឌិត ឬ​អ្នកទោស​ទើបតែ​ចូល​ថ្មី​ទេ​។ បច្ចុប្បន្ន​អ្នកទោស​ដែល​នៅ​ខាងក្រៅ​បន្ទប់​មាន​ចំនួន​៦៥​នាក់ ក្នុងនោះ​មាន​បទល្មើស​គ្រឿងញៀន មិនទាន់​កាត់ទោស​ផងដែរ បើ​គិត​ទៅ​មាន​ចំនួន​ច្រើន​ជាង​មន្ត្រី​ពន្ធនាគារ ដែល​កំពុង​បំរើ​ការងារ​សរុប​ទៅ​ទៀត ហើយ​កាលពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០១៥ រដូវ​ស្វាយចន្ទី លោក​ប្រធាន​បាន​យក​អ្នកទោស​ចំនួន​៩​នាក់ ទៅ​ដេក​នៅ​ចំការ​ស្វាយចន្ទី​នៅ​អូរ​ចេញ គឺ​ចំការ​របស់​លោក​ហេង សម្បត្តិ អស់​រយៈពេល​៣​ខែ​។ អ្នកទោស​ដែល​បាន​ឲ្យទៅ​ចំការ​ស្វាយចន្ទី​មាន​៖១. ទីង ភិន ២.​យ៉ោះ ណេង ៣.​ម៉ឺន ឆក ៤.​ខន ខ្លឹង ៥.​ចាង សំផន ៦.​ចាង ហ្វាង ៧.​ឡាត់ បញ្ញា ៨.​ស៊ិន សាន្ត ៩.​អ៊ូ​ង ប៊ីន​។ មន្ត្រី​ការពា​រលោក ស៊ូ​យ កែ​ឡាំ យប់​ឡើង​ដើរ​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន​តាម​ចិត្ត និង​បើកដៃ​អោយ​ទណ្ឌិត ខន ខ្លឹង បើកឡាន​តាមចិត្ត​ពាសពេញ​ខេត្ត និង​យក​អ្នកទោស​ស្រីៗ​ទៅ​កំដរ​ការផឹកស៊ី​នៅ​ស្រះ​ក្រោយ​គុក រំលោភ​យក​ដី​ពន្ធនាគារ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ប្រើប្រាស់​អ្នកទោស​សាងសង់​ផ្ទះ​២៤​ម៉ោង អ្នកទោស​ដែល​ទៅ​ធ្វើ​ផ្ទះ​នៅ​ពាសពេញ​ផ្លូវ ដល់​យប់​អោយ​អ្នកទោស​ដេក​នៅ​ទីនោះ អត់​ចូល​ដេក​ក្នុង​គុក​ទេ​។​
​លោក​ប្រធាន​បើក​បំរើ​សេវា​ទូរស័ព្ទ​សាធារណៈ ដោយ​ផ្តល់​ឲ្យ​អ្នកទោស​និយាយ​យកលុយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រាក់ចំណូល​បាន​មក​ពី​អ្នកទោស ធ្វើ​សិប្បកម្ម​ចាក់​មង​ក្នុង​មួយ​ខែ​បាន​ចំនួន​២.០០០.០០០​រៀល ប្រមូល​លុយ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រមូល​ថ្លៃ​ភ្លើង​តាម​បន្ទប់​ដែល​មាន​ប្រើប្រាស់​ទូរទស្សន៍ និង​កង្ហារ មួយខែ​៥០​ម៉ឺន​រៀល ៦០​ម៉ឺន​រៀល មិន​ដែល​បង់​ប្រាក់​ចូល​ក្នុង​អង្គភាព​ឡើយ​។ យក​អង្គភាព​ធ្វើ​ជា​ខ្នង​បើក​សិប្បកម្ម​ផ្ទាល់ខ្លួន ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​បាន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ​ខ្លួនឯង ប្រើ​អំណាច​ផ្តាច់ការ គំរាមកំហែង​មន្ត្រីក្រោមឱវាទ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ គាបសង្កត់​មន្ត្រី​ជេរ​ប្រមាថ​មើលងាយ មើលថោក​ម​ន្រី្ត​។​
​លោក​ប្រធាន​ទីន សុវណ្ណនី យក​អ្នកទោស​ស្រី​ទៅ​ធ្វើការ​បោស​ជូត​ផ្ទះ​គាត់​ជា​រៀងរាល់ថ្ងៃ ដោយ​មាន​ទណ្ឌិត​ឈ្មោះ ខន ខ្លឹង ជា​អ្នក​បើក​ឡាន​ជូន​ដោយ​គ្មាន​កងការពារ​ឡើយ​។ ហើយ​ថ្មីៗ​នេះ​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ប្រធាន​ពន្ធនាគារ​ក៏​ទូរស័ព្ទ​អោយឈ្មោះ ខ្យាល់ ប៉ា​ង៉ាង ប្រធានការិយាល័យ​អប់រំ​កែប្រែ និង​ឃុច ចា​ឡាត់ ប្រធាន​ការិយាល័យ​ប្រតិបត្តិ​ធ្វើការ​ឆែកឆេរ​បន្ទប់​ឃុំឃាំង​ស្ត្រី​ដោយ ប្រាប់ថា បាត់​លុយ​នៅ​ផ្ទះ​ចំនួន​បួន​លាន​រៀល សង្ស័យ​ទណ្ឌិត​ទីង ប៉េក ដែល​ទៅ​បោសសំអាត​លួច​។ ក្រោយ​ឆែកឆេរ​ក៏​រកឃើញ​នៅក្នុង​កន្ថោរ​ទណ្ឌិត​ទីង ប៉េក លោក​ប្រធាន​ក៏​ហៅ​ទណ្ឌិត​ទីង ប៉េក ជួប​ជាសម្ងាត់​ក៏​ស្ងាត់​ទៅ​វិញ​។ លុះដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទណ្ឌិត​ទីង ប៉េក បាន​និយាយ​ប្រាប់​មន្ត្រី និង​អ្នកទោស​ស្រី្តក្នុង​បន្ទប់​ថា លោក​ប្រធាន​ពន្ធនាគារ​មិន​ហ៊ាន​ធ្វើ​អី​គេ​ទេ បើ​ហ៊ាន​គេ នឹង​ប្តឹង​អង្គការ​វិញ​ពី​បទ​យក​គេ​ទៅ​រួមរ័ក​ចំនួន​៣​លើក អោយ​លុយ​២​លើក អត់លុយ​១​លើក​។ កន្លង​មក​មេ​គុក និង​មេ​រង​គុក​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ជាប់គុក​ពី​បទ​នាំយក​គ្រឿងញៀន​អោយ អ្នកទោស​នៅក្នុង​គុក ហើយ​បាន​ជាប់គុក​នៅ​ខេត្ត​សៀមរាប​មិន​ទាន់​នឹង​ថ្ងៃ​ចេញ​ផង​។ ចុះ​មេ​គុក​ទីន សុវណ្ណនី ប្រព្រឹត្ត​អំពើ​ពុករលួយ​ល្បិច​ខូច​រាប់ម៉ឺន​ជំពូក​បែបនេះ​តើ​ថ្នាក់លើ ចាប់​ដាក់គុក​ដែរ​ឬ​អត់​។ សូមបញ្ជាក់​ថា​យើងខ្ញុំ​ទាំងអស់គ្នា​មាន​ការភ័យខ្លាច​ចំពោះ​សុវត្ថិភាព ផ្ទាល់ខ្លួន​គ្រប់គ្នា ព្រោះ​លោក​ទីន សុវណ្ណនី ប្រើ​ច្បាប់​ព្រៃ​អាង​អំណាច​អាងខ្នង​ធំ​ពួកយើង​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង ដោយ​ប្រការ​ណាមួយ​៕

231 361 M12-12-15-h1 M12-12-15-h211-12-201564921 64923 64924

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya