ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ជុំវិញ​រឿង​ប៊ិក​ចម្លែក​ចុច​ផ្ទុះ​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ជុំវិញ​រឿង​ប៊ិក​ចម្លែក​ចុច​ផ្ទុះ​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​យប់​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០៥ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ រហូត​ឈានដល់​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់ ជុំវិញ​ករណី​ប៊ិក​ចម្លែក ដែល​ចុច​ហើយ​ផ្ទុះ​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ។​

​បុរស​សង្ស័យ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ខណ្ឌ​សែន​សុខ ស្រាវជ្រាវ និង​ចាប់ខ្លួន​នោះ ឈ្មោះ​សំ ស្នា អាយុ​២៦​ឆ្នាំ ជា​កម្មករ​លើ​ក​គ្រឿងសំណង់​ក្រុមហ៊ុន​លក់​ការ៉ូ SH ជាមួយ​ជនរងគ្រោះ​ដែរ​។​

ការពិត​ខ្លួន​គ្មាន​ចេតនា​សម្លាប់​ជនរងគ្រោះ​នោះទេ ព្រោះ​នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​និង​ជនរងគ្រោះ បាន​រើស​ប៊ិក​១​ដើម នៅ​ជិត​ធុងសំរាម ដោយ​មិនដឹងថា ជា​ប៊ិក​កែច្នៃ​កាំភ្លើង​នោះទេ ដោយ​នាំគ្នា​យក​មក​មើល ហើយ​ពេលនោះ​ពួកគេ​ទាំង​២​នាក់ បាន​ដណ្តើម​ប៊ិក​គ្នា​យក​មក​មើល ក៏​ត្រូវ​ចំ​គន្លឹះ​ប៊ិក​បណ្តាលអោយ​ផ្ទុះ​ចំ ជន​រងគ្រោះ​ដួល ទៅលើ​ដី​បាត់ទៅហើយ ។​

ហេតុការណ៍ និង​រឿង​រាវ​ដ៏​កម្រ​មួយ ស្ទើរតែ​មិន​ជួប​ទាល់តែសោះ នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ បាន​កើតឡើង​កាលពី​ព្រលប់ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​មុខ​ឃ្លាំង​លក់​ការ៉ូ យីហោ SH ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ ធី ធាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នកធ្វើការ នៅ​ក្រុមហ៊ុន​លក់​ការ​រ៉ូ SH មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រនាង ឃុំ​សម្បូរ ស្រុក​ប្រាសាទ​សម្បូរ ខេត្ត​កំពង់ធំ​។​
​នៅ​មុន​កើតហេតុ​គឺ ជនរងគ្រោះ បានឃើញ​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​មួយ​។ ពេល​ឃើញ ជនរងគ្រោះ បាន​ដើរ​ទៅ​រើសយក​មក​មើល ហើយ​នៅ​ក្នុង​កាបូប​នោះ មាន​ឃើញ​កាត​ទាហាន​មួយ បន្ទាប់មក​ក៏​បាន​ឃើញ​ប៊ិច ពណ៌​ខ្មៅ​មួ​យ​ដើម​។ បន្ទាប់ពី​ឃើញ​ប៊ិក ហើយ​ជនរងគ្រោះ​បាន​យក​ប៊ិក​នោះ មក​សរសេរ បាន​ពាក្យ​ពីរ​ទៅ​បី​ម៉ាត់ ក៏​ស្រាប់តែ​ឃើញ​ប៊ិច​នោះ ចម្លែក​ដោយ​មាន​កន្លែង ចុច​ផ្សេង​មួយទៀត​។ ពេលនោះ ជនរងគ្រោះ បាន​ចុច​ដោយ​ដាក់​ចុង​ប៊ិក មក​ត្រង់​ខ្លួន​ផ្នែក​ខាងឆ្វេង ស្រាប់តែ​ប៊ិច​នោះ មាន​សំលេង​ផ្ទុះ​ដូចជា​ផាវ​។ គាត់​បាន​ក្រឡេក​ទៅ​មើល​ជនរងគ្រោះ បាន​ដួល​ទៅលើ​ដី​បាត់ ទៅហើយ​។ ភ្លាមៗ​នោះ គាត់​បាន​លើក​ជនរងគ្រោះ ស្រាប់តែ​ឃើញ ជនរងគ្រោះ មាន​ស្នាម​ត្រូវ​ក្រោម​ក្លៀក ខាងឆ្វេង​ដូចជា គ្រាប់កាំភ្លើង បន្ទាប់​មក​គាត់ បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។ តែ​ជា​អកុសល ពេល​ទៅដល់​មន្ទីរពេទ្យ ជនរងគ្រោះ បាន​ស្លាប់​ទៅហើយ គឺ​ស្លាប់​ដោយសារ ត្រូវ​គ្រាប់​ប៊ិច​នោះ​នៅ​ជាប់​ក្នុង​ខ្លូន​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​មកដល់ និង​សព​ត្រូវបាន​យក​ទៅ​តំកល់ នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​កម្លាំង​ជំនាញ ចុះ​មក​វះកាត់​យក​ក្បាល​គ្រាប់​នោះ​ចេញ ដើម្បី​ពិនិត្យ​រក​ហេតុផល ពិតប្រាកដ​៕

12342643_1021248034585536_6722687091280249139_n 12360155_1021248064585533_4031288141042047424_n deadman1212152

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya