ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​៧​នាក់ ប្រើប្រាស់​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​៧​នាក់ ប្រើប្រាស់​គ្រឿងញៀន​ ​

ភ្នំពេញ​៖  នគរបាល​ការិយាល័​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​គោកចក បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ប្រុស​ស្រី​៧​នាក់​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ប្រើប្រាស់​គ្រឿងញៀន ប្រុស​ស្រី​៧​នាក់​នេះ បាន​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ។​

​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ទាំង​៧​នាក់ ដែល​ឃាត់ខ្លួន មាន​៖ ១.​ឈ្មោះ សូ សុភាព ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ​រើ​ក ក្រុង​សៀមរាប​។ ២.​ឈ្មោះ ផ ស​.​ន​.​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩D វិទ្យាល័យ​អង្គរ មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ៣.​ឈ្មោះ ស ស​.​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​អង្គរ មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ៤.​ឈ្មោះ ត​.​ស​. ហៅ យ​. ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​បុគ្គលិក​ហាង​ស៊ូ​គី​ស៊ុប មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប​។ ៥.​ឈ្មោះ ទ ស​.​ជា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​បុគ្គលិក​ហាង​ស៊ូ​គី​ស៊ុប មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប​។ ៦.​ឈ្មោះ ផ វ​.​ន ភេទ​ប្រុស ១៦​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប​។ ៧.​ឈ្មោះ ឡេង គឹម​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya