ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » រកឃើញ​មុខសញ្ញា​ដែល​យក​ប៊ិច​កាំភ្លើង​បាញ់​ឲ្យ​យុវជន​ម្នាក់ ស្លាប់​ ​

រកឃើញ​មុខសញ្ញា​ដែល​យក​ប៊ិច​កាំភ្លើង​បាញ់​ឲ្យ​យុវជន​ម្នាក់ ស្លាប់​ ​

ភ្នំពេញ ៖ ស្ថិត​ក្រោម​ការយកចិត្ត​ទុកដាក់​របស់​នគរ​បាល​ខណ្ឌ​សែន​សុខ លើ​ការងារ​ស្រាវជ្រាវ​រក​មុខសញ្ញា​ជ​ន​សង្ស័យ​លើ​ករណី​ឃាតកម្ម​យុវជន​ម្នាក់ ដែល​ត្រូវ​អាវុធ​ប៊ិច​បាញ់​ចំ​ឆ្អឹងជំនី​ស្លាប់​នោះ បុរស​ម្នាក់​ត្រូវ​នគរបាល​ហៅ​មក​សាកសួរ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​រូបគេ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចុច​ប៊ិច​នោះ ហើយ​ក៏​ផ្ទុះ​ត្រូវ​ជនរងគ្រោះ ស្លាប់​តែ​ម្តង​ទៅ​។​
​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ សំ វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មក​រលក់​គ្រឿងសំណង់ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​២០០៤ ក្នុង​ក្រុម​២០ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​យោង​តាម​សម្ដី​រៀបរាប់​របស់​ជនសង្ស័យ​បានឲ្យដឹងថា មុនពេល​កើតហេតុ ខណៈ​ទំនេរ​ពី​ការងារ រូបគេ​និង​ជនរងគ្រោះ​ឈ្មោះ​ធី ឃាង បាន​នាំគ្នា​អង្គុយលេង​នៅមុខ​ហាង​លក់​គ្រឿងសំណង់​យីហោ​សុខ​ហេង​។ ពេលនោះ​ឈ្មោះ​ធី ឃាង ក៏​បាន​ក្រឡេកឃើញ​កាបូប​មួយ ត្រូវ​គេ​បោះចោល​ក្នុង​ធុងសំរាម ដែល​នៅ​ឃ្លាត​ពី​ពួកគេ​ប្រហែល​៣​ម៉ែត្រ​។ ឃើញ​ដូចនេះ​រូបគេ ក៏​បាន​ដើរ​ទៅកាន់​ធុងសំរាម​នោះ ហើយ​ក៏​ចាប់​យក​កាបូប​នោះ​បើក​មើល ក៏​ឃើញ​ប៊ិច​ខ្មៅ​ដែក​មួ​យ​ដើម ហើយ​ក៏​ដក​យក​មក​រួច​ដើរ​មក​កាន់​កន្លែង​អង្គុយ​ជុំ​គ្នា​វិញ​។
​ប្រភព​ដដែល​បន្ដថា ពេលនោះ​គេ​នឹង​ជនរងគ្រោះ​បាន​អង្គុយ​ទល់មុខ​គ្នា ហើយ​ជនរងគ្រោះ​ក៏​បាន​យក​ក្រដាស​មួយ​សន្លឹក​មក​ឲ្យគេ ទើប​គេ​ចុច​ប៊ិច​នោះ​សរសេរ ស្រាប់តែ​សូរ​ផ្ទុះ​ផាំង​ចេញពី​ប៊ិច​នោះ ហើយ​ឃើញ​គ្រាប់​ខ្ទាត​ចេញ​ទៅ​ចំ​ឆ្អឹងជំនី​ខាងឆ្វេង​ជនរងគ្រោះ បណ្ដាលឲ្យ​គេ​ដួល​ដេក​ភ្លាមៗ​តែម្ដង​។ ខណៈ​នោះ​គេ​ក៏​ប្រញាប់ប្រញាល់​ហៅ​ម៉ូតូឌុប​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ តែ​ពេល​ទៅដល់​ពេទ្យ ពេទ្យ​ថា ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ​។
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ដ តាម​នីតិវិធី​៕
12346351_448488758669553_3816818570993144448_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya