ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នារី​វ័យក្មេង​ជិះ​ម៉ូតូ​ទាក់​ដៃ​ក្មេងស្ទាវ​ចេញពី​ក្លឹប ដាច់រយះ​ក្បាលជង្គង់​ឈាម​ហូរ ​

នារី​វ័យក្មេង​ជិះ​ម៉ូតូ​ទាក់​ដៃ​ក្មេងស្ទាវ​ចេញពី​ក្លឹប ដាច់រយះ​ក្បាលជង្គង់​ឈាម​ហូរ ​

ភ្នំពេញ​៖ នារី​វ័យ​២០​ឆ្នាំ​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ឆ្លង​កាត់មុខ​ក្លឹប​កម្សាន្ត​មួយកន្លែង​ត្រូវ​យុវជន​មួយក្រុម​ដើរចេញ​ពី​ក្លឹប​ទាំង​ស្រវឹង​បាន​លើកដៃ​ច្រងេងច្រងាង​ពេញ​ផ្លូវ​ធ្វើឲ្យ ប៉ះ​ដៃចង្កូត​ម៉ូតូ​របស់​នាង​ដួល​រយះ​ក្បាលជង្គង់​ខាងឆ្វេង​ហូរ​ឈាម​កក្លាក់ ។​
​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០០​និង​១០​រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៥​ចំណុច​មុខ​ក្លឹប​កម្សាន្ត​មួយកន្លែង​ស្ថិត​តាម​ប ណ្តោ​យ​ផ្លូវ​១០៣​សង្កាត់ ផ្សារ​ដើមថ្កូវ​ខណ្ឌ​ចំការមន​។​
​នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ សុគន្ធ​អាយុ​20​ឆ្នាំ មិន​មិនដឹង​មាន​ទីលំនៅ​ឯ​ណា ឬ មានមុខ​របរ​អ្វី​នោះទេ​ព្រោះ​នាង​មិន​និយាយប្រាប់​ឲ្យគេ​ឯង​ដឹង ក្រៅពី​សម្រក់​ទឹកភ្នែក​ឈឺ​ក្បាលជង្គង់​នោះឡើយ ។ នាង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE 8583​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​48 4​តែ​ម្នាក់​ឯង​ក្នុង​ទិស​កើត​ទៅ​លិច​។​លុះ​មកដល​ផ្លូវ​103 ស្រាប់តែ​មាន​យុវជន​មួយក្រុម​មាន​គ្នា​4 នាក់​ចេញពី​ក្លឹប​ខាងលើ​ក្នុង​ស្ថាន ភាពស្រវឹង​នាំគ្នា​ដើរ​ពេញ​ផ្លូវ​ហើយ​លើកដៃ​ច្រងេញច្រងាង​ស្របពេល​នោះ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​មកដល់ ទាក់​ដៃ​ចង្កូត​ម៉ូតូ​នឹង​យុវជន​ទាំងអស់​នោះ​បណ្តាលឲ្យ​ដួល​អូស​ទៅ​នឹង​ថ្នល់​ដាច់​ក្បាលជង្គង់​ខាងឆ្វេង​ហូរ​ឈាម​ក្កលាក់​។ បន្ទាប់មក​ទើប​គេ​ឃើញ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្បែរ​នោះ​ទៅ​ជួយ​អន្តរាគមន៍​ដោយ​ឃាត់ខ្លួន​ក្រុមយុវជន​៤​នាក់​នេះ​ដោះស្រាយ​សំណង​ដល់​នាង ខណៈ នារី​រងគ្រោះ​បានទាមទារ​សំណង​ពី​អ្នកបង្ក​ចំនួន​200$ ប៉ុន្តែ​ខាង​ភាគី​បង្ក​សុំ​សង​តែ​40$ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ៕
12359851_448487115336384_2318557564006735343_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya