ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្លាំង​រដ្ឋបាល​ជលផល រកា​កោង ចុះបង្ក្រាប​បទល្មើសនេសាទ​នៅរដូវ​ត្រី​ពង និងឧបករណ៍​នេសាទ​ហាមឃាត់​

កម្លាំង​រដ្ឋបាល​ជលផល រកា​កោង ចុះបង្ក្រាប​បទល្មើសនេសាទ​នៅរដូវ​ត្រី​ពង និងឧបករណ៍​នេសាទ​ហាមឃាត់​

​កណ្តាល​៖  កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល រកា​កោង ដឹកនាំ​ដោយ​លោក កែ សា​វី បាន​ចុះបង្ក្រាប​បទល្មើស នេសាទ​ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល  កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣
​ដោយ​អនុវត្តតាម​ការណែនាំ របស់លោក ឃ្លាំង វណ្ណ​ធុល នាយ​សង្កាត់ រដ្ឋបាល​ជលផល កណ្តាល ក៏​ដូច​អនុសាសន៍​របស់លោក ណៅ ធួ​ក ប្រធាន​រដ្ឋបាល ជលផល ដោយមាន​សហការ​ជាមួយ​កម្លាំង​អធិការ​រដ្ឋ​បស​ល​ចតុមុខ សង្កាត់រដ្ឋបាល​ល្វាឯម និង​មានការ​ចូលរួម របស់​អាជ្ញាធរ ក្រុមប្រឹក្សាឃុំ នោះ កាលពី​ថ្ងៃទី​៩ ខែកញ្ញា លោក កែ សា​វី នាយផ្នែក​រដ្ឋបាល​ជល​ផល រកា​កោង បាន​ឲ្យ​ដឹងថា លោក​ប្រើប្រាស់​កាណូត​ចំនួន​៤​គ្រឿង ក្នុងការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​នេះ ។
​លោក កែ សា​វី បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ ដកហូត​បាន​លូ ស្បៃ​មុង​ចំនួន​៤៤​មាត់ របាំង​ស្បៃ​មុង​ចំនួន​២៤០០​ម៉ែត្រ បង្គោល​តូច ធំ ចំនួន​៣៥០​ដើម​និង លែង​កូន​ត្រី​ចូល​បឹង​ធម្មជាតិ​វិញ ជាង​១៥០​គីឡូក្រាម ។
​លោក​បាន​លើ​ឡើង​ទៀតថា ការបង្ក្រាប​នេះ ស្ថិតក្នុង ភូមិ​ពាយ​ស្តី ឃុំ​ព្រែក​ប្ញ​ស្សី ស្រុក​ល្វាឯម ហើយ​នៅ​ឆ្នាំ នេះ កូន​ត្រី​និង​កើនឡើង​ជាង​ឆ្នាំមុន ហើយ​កម្លាំង​របស់ លោក​និង​បន្ត​ចុះបង្ក្រាប​ទៀត​។​
​លោក សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ប្រើ​ឧបករណ៍​ខុសច្បាប់​មក​នេសាទ​ត្រី​ក្នុង​រដូវ​ត្រី​ពង​ព្រោះ​ធ្វើ​ឲ្យ​មហន្តរាយ​ដល់​មច្ឆា​ជាតិ និង​ធ្វើអោយប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ទាំងមូល​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya