ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » លោក កុយ ឆាយ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ចូល​តាម​ច្រក​ស្រែអំបិល ​

លោក កុយ ឆាយ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ចូល​តាម​ច្រក​ស្រែអំបិល ​

ខេត្ត​កោះកុង ៖ ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ កំពុង​ត្រូវបាន​ឈ្មួញ មាន​លុយ​មានអំណាច ដឹកជញ្ជូន​មក​ពី​ប្រទេស​ថៃ តាម​ទូក​ធំៗ ចំណុះ​រាប់សិប​តោន ដែល​ក្នុង​មួយ​ទូកៗ ត្រូវការ​រថយន្ត យី​ឌុប​ធំៗ​ប្រហែល ១០​គ្រឿង មក​សាង​ទំនិញ​សំរុកចូល​តាម​ច្រក កំពង់ផែ​ស្រែអំបិល​ថ្មី  យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​ការត្រួតពិនិត្យ ពី​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឈរជើង នៅ​តំបន់​នោះឡើយ ហើយ​គេ​ដឹងថា ឈ្មួញ​ដែល​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​នេះ សុទ្ធតែ​ជា​ម៉ូយ​ចាស់ របស់លោក កុយ ឆាយ ដែល​ជា​មេ​គយ ប្រចាំ​ច្រក​ស្រែអំបិល ឡើង​ដុះ​ស្លែ និង​មាន​លុយ ខាប់​ដូច​ទឹកគ្រឿង ទៅហើយ​។
​មន្ត្រី​តូចតាច​ដែល​ឈរជើង នៅ​កំពង់ផែ​ស្រែអំបិល បានឲ្យដឹងថា កំពង់ផែ​ថ្មី នៅ​ស្រុក​ស្រែអំបិល គឺជា​កំពង់ផែ​ឯកជន​មួយ ហើយ​មិន​មាន​នរណា​ម្នាក់ ចូលទៅ​ក្នុង​កំពង់ផែ​នោះ បានឡើយ ក្រៅ​ពី​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំ​នៅ​ទីនោះ ព្រោះ​មាន​ការ​យាមកាម យ៉ាង​តឹងរឹង​។ រថយន្ត​ដែល​មាន អទិភាព​ក្នុងការ​ដឹកទំនិញ ចេញពី​កំពង់ផែ​មួយ​នេះ គឺ​មាន​ត្រឹមតែ ២​ក្រុមហ៊ុន​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន ឡុង​ម៉េង ជា​របស់​ឧត្តមសេនីយ៍ ឧកញ៉ា ឡុង ម៉េង និង​ក្រុមហ៊ុន MDH ហើយ​ទំនិញ​ក្នុងនោះ ភាគច្រើន​ជា គ្រឿង​សំណង់ និង​គ្រឿង​អេឡិចត្រូនិច ស្រា ភេ​ស​ជ្ជះ ទូរស័ព្ទ និង​ប្រភេទ​ទំនិញ ដែល​ត្រូវ​បង់ពន្ធ ក្នុង​កម្រិត​ខ្ពស់​។
​យ៉ាងណាក៏ដោយ នៅក្នុង​ឯកសារ​ពន្ធ (​ប្រទិ​វេទន៍​) មិន​មាន​ឈ្មោះ ក្រុមហ៊ុន​ទាំង​២​នេះ​ទេ ដោយ​គេ​បាន​ប្រើ ឈ្មោះ​ផ្សេង​មក​ជំនួស ដើម្បី​លាក់បាំង និង​ងាយស្រួល ក្នុង​ការលួចបន្លំ​ពន្ធ​។ ជុំវិញ​បញ្ហា​នេះ លោក កុយ ឆាយ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក ស្រែអំបិល កំពុង​ស៊ើមមាត់​ស៊ើម​ក ពី​បញ្ហា​នេះ និង​ទទួលបាន ប្រយោជន៍​ច្រើន​ជាង​គេ  ព្រោះ​គេ​ដឹងថា ឈ្មួញ​រកស៊ី នាំចូល​និង​ដឹកទំនិញ តាម​ច្រក​នេះ សុទ្ធសឹង​ជា​ម៉ូយ​ចាស់ របស់គាត់​។ សូម​រំលឹក​ថា កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ធ្លាប់​បាន​បង្ក្រាប ទំនិញ​គេច​ពន្ធ របស់​លោក​ឧកញ៉ា ឡុង ម៉េង ដែល​នាំចូល តាម​ច្រក​ស្រែអំបិល យ៉ាង​កក្រើក​ម្តង​រួចមកហើយ ធ្វើឲ្យ​លោក កុយ ឆាយ អាម៉ាស់មុខ​ជា​ច្រើន​ខែ​៕
W@t-10113

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya